កម្ពុជា ស្វាគមន៍គណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីមកពីក្រុមហ៊ុន ចំនួន ២៣ មកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្វាគមន៍គណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីមកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូប ដែល បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ។

នៅក្នុងពិធីស្វាគមន៍នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា វត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីក្នុងព្រះរាជាណាចក្រកម្ពុជា ភ្លាមបន្ទាប់ពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា តែម្តង ។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់អំពីការទុកចិត្ត មក លើភាពចាស់ទុំផ្នែកនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្ដេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជាទើបបានរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញ ទៅបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៨% លើសពីការបោះឆ្នោត ៤ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។ ហើយក្នុងនោះ តាមលទ្ធផលជាបណ្តោះអាសន្ន ចំនួនអ្នកបោះឆ្នោតជាង ៨០% បានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ។

លោកបន្តថា ជាមួយគ្នានេះ, ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃ ប់ចូលរួម ក្នុងការផ្តាសេដ្ឋកិច្ចឡើងវិញ ។

បើតាម លោក អូន ព័ន្ធមុនីរ័ត្ន សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥, ៦% នៅឆ្នាំ ២០២៣ និងកំណើន ៦, ៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤, និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព ។ ដោយឡែក, វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែន កាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន ។

ទោះយ៉ាងណា, លោក ក៏បានជម្រាបជូនប្រតិភូអំពីសមិទ្ធផល និងបរិវត្តកម្មរ យៈពេល ២៥ ឆ្នាំ កន្លងមក កម្ពុជានៅប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនក៏ដោយ ដូចជា ឥទ្ធិពល អវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, ការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោម ប្រទេសសេដ្ឋកិច្ចជឿនលឿន, ការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកាចសា ហាវជាសកល ជាដើម ។

ទន្ទឹមនេះ លោក ក៏បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងរបៀបវារៈគោល នយោបាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាល ដែលនឹងដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និង សមត្ថ ភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។

លោកបន្ថែមថា ក្នុងស្មារតី នេះ, រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលនឹងផ្តោត លើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការ អភិវឌ្ឍវិស័យឯកជន និង ការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល៕