ព្រះមហាក្សត្រតែងតាំងលោក ថៃ នរៈសត្យា ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃ១ មិថុនា ឆ្នាំ២០២៣បានចេញព្រះរាជក្រឹត្យតែងតាំង លោក ថៃ នរៈសត្យា ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ ។

សូមបញ្ជាក់ថា លោក ថៃ នរៈសត្យា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយពីលោកជាប់ពាក់ព័ន្ធនឹងមានប្រពន្ធចុងមួយទៀត៕