ព្រះមហាក្សត្រ យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅម៉ោងប្រមាណជាជិត៤រសៀលថ្ងៃ៣១ ឧសភា បានស្តេចយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញ ដោយព្រះរាជសុវត្ថិភាពហើយ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក កាលពីថ្ងៃ២៩ ឧសភា ៕