ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ ដើម្បីជាការផ្ដល់ឱកាសដល់ មន្ត្រីរាជការជាយុវជនបានបញ្ចេញនូវទេព្យកោសល្យ ក្នុងការនិយាយជាសាធារណៈ ព្រមទាំងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងបន្តថា លក្ខខណ្ឌចូលរួមការប្រកួតប្រជែងនេះ គឺជាមន្ត្រីរាជការមានក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ រួមទាំងក្រឡាបញ្ជី និងអាជ្ញាសាលា ដែលមាន អាយុក្រោម ៤៥ ឆ្នាំ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសុំចូលរួមកម្មវិធី សូមធ្វើការទំនាក់ទំនងដោយផ្ទាល់ មកកាន់ លោក ហួន ច័ន្ទឌី តាមរយៈលេខទូរសព្ទមានប្រើប្រព័ន្ធតេឡេក្រាម ០៩៨ ៨១២ ៤២៩៕