សហរដ្ឋអាមេរិក៖ គណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក The World’s Universities with Real Impacts (WURI) 2023 បានប្រកាសផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំដល់សកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ក្នុងចំណាត់ថ្នាក់ទី៧២ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោកចំនួន១០០ ( Global Top 100 Innovative Universities)។
ការប្រកាសផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំដល់សកលវិទ្យាល័យជាតិគ្រប់គ្រង ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ទទួលបានចំណាត់ថ្នាក់កម្មវិធីជំនាញ Top 50 ដែលមាននវានុវត្តន៍ឆ្នើមលើកម្មវិធី៦ប្រភេទបន្ថែមទៀត៖
១. កម្មវិធីបណ្តុះបណ្តាលសម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០ (4.0 Industrial Revolution) ចំណាត់ថ្នាក់ទី៤ លើ៥០
២. កម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit) ចំណាត់ថ្នាក់ទី២០ លើ៥០
៣. កម្មវិធីបណ្តុះតម្លៃសីលធម៌សង្គម (Ethical Value) ចំណាត់ថ្នាក់ទី២២ លើ៥០
៤. កម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Management) ចំណាត់ថ្នាក់ទី២៥ លើ៥០
៥. កម្មវិធីបណ្តុះបណ្តាលផ្សារភ្ជាប់ការអនុវត្តក្នុងវិស័យឧស្សាហកម្ម (Industrial Application) ចំណាត់ថ្នាក់ទី២៨ លើ៥០
៦. កម្មវិធីផ្លាស់ប្តូរនិស្សិតសិក្សា (Student Mobilities and Openness) ចំណាត់ថ្នាក់ទី៤០ លើ៥០
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានទទួលចំណាត់ថ្នាក់ពីគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (WURI) បានចំនួនបីឆ្នាំជាប់ៗគ្នា ហើយក្នុងឆ្នាំទី៣នេះ សាកលវិទ្យាល័យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងក្រុមការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងការសម្រេចបាននូវជោគជ័យដ៏ល្អប្រសើរនេះ៕