អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជនមួយ ចុះ MOU សិក្សារួម ក្នុងការអភិរក្ស ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាម៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួម លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។

ពិធីចុះហត្ថលេខាខាងលើនេះ ត្រូវបានធ្វើនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ រវាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន អឺបែន លីវីង សឺលូសិន។

អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕