រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកការរធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកការរធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀតអាចធ្វើចរាចរណ៍បានជាធម្មតា។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បាន ឱ្យដឹងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះ ថា មូលហេតុ នៃការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៤៥ (មហាវិថីរាម) ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលមានការផតស្រុត ទំហំ ទទឹង ៤ម បណ្តោយ ៣០០ម ដោយធ្វើការកាយបកកៅស៊ូចាស់ AC កម្រាស់ ៧សម រួចអ៊ុតកៅស៊ូ AC ថ្មី។

លោកបន្ថែមថា ចំពោះការបិទចរាចរណ៍កំណាត់ផ្លូវម្ខាងនេះ គឺចាប់អនុវត្តពីម៉ោង ២០ និង០០នាទីយប់នេះ រហូតដល់ម៉ោង ០៥ និង០០ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕