អាវុធហត្ថខេត្តព្រះវិហារ ចុះដកហូតឈើខុសច្បាប់ជាច្រើនដុំ និងសន្លឹក

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកឆែប កម្លាំងផ្នែកសឹករងឆែប និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣បានចុះបង្រ្កាបបទល្មេីសធនធានធម្មជាតិ បទល្មេីសព្រៃឈេី និងចុះពិនិត្យទីតាំងស្តុកសន្និធិឈើអារ ចំនួន ០២កន្លែង ដែលគ្មានលិខិតអនុញ្ញាត ។

រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ បាន ឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចម្រុះ បានបានធ្វើការដកហូតឈើអារប្រភេទលេខ១ (ផ្ចឹក,គគី) និងប្រភេទលេខ២ (ខ្លុង,ត្បែង) ជាច្រើន សន្លឹក/ដុំ។

បច្ចុប្បន្ន វត្ថុតាងឈើអារទាំងនោះ អនុគណៈកម្មការបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថាន អូរកាប៉ុក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕