សារមន្ទីរជាតិបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម

ភ្នំពេញ៖ សារមន្ទីរជាតិសូមស្វាគមន៍ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។

សេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិនៅថ្ងៃទី ១០ ខែឧសភានេះ បញ្ជាក់ថា កង្វល់របស់របស់សារមន្ទីរជាតិមិនមែនជាការតឹងតែងឡើយ ប៉ុន្តែយើងខ្ញុំគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមសេនាធិការរបស់ក្រសួងជំនាញ សារមន្ទីរជាតិបានអំពាវនាសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ។

ក្នុងករណីមានមន្ទិលមិនច្បាស់លើសេចក្តីជូនដំណឹងនេះ សូមទាក់ទងយើងខ្ញុំតាមសារ Messenger, សារអេឡិចត្រូនិច៖ [email protected] ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ២១១ ៧៥៣ (នៅរៀងរាល់ម៉ោងធ្វើការ)៕