អ្នកទស្សនាសូមកុំប៉ះពាល់វត្ថុ នៅពហុកីឡដ្ឋានរតកតេជោ

ភ្នំពេញ ៖ មុនឈានចូលដល់ព្រឹត្តិការណ៍សំខាន់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អ្នកទស្សនាទាំងអស់ កុំប៉ះពាល់វត្ថុទាំងឡាយណាបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ខណៈល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការហើយ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា «សម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) (ដូចក្នុងរូបភាពនេះ) សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗ សម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!»។

សូមបញ្ជាក់ថា ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕