ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយ ចំនួន ៨ គណបក្ស និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីចំនួន ៣ គណបក្សផ្សេងទៀត ។
នេះ បើយោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គ.ជ.ប ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។
គ.ជ.ប បញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖