ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ (NCDM) ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយ សាជីវកម្មបរិស្ថានកូរ៉េ (KWCC) និង បណ្តាញទឹកកូរ៉េ (KWC) ដើម្បី អភិវឌ្ឍទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។
នៅក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៣ លោក គីម វរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយកកម្មវិធីជាតិថ្លែងថា ការចុះហត្ថលេខា សម្រាប់កិច្ចសហប្រតិបត្តិការរវាង NCDM និង KWCC និង KWC គឺជាចំណុចសំខាន់នៃអាទិភាពកំពូលនេះលើវិស័យទឹក មិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃធម្មតាសម្រាប់អ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរក្នុងបរិបទនៃការបង្កើនភាពអាសន្នផងដែរ។
លោកបន្តថា គ្រោះមហន្តរាយដែលបានពន្លឿនដោយការប្រែប្រួលអាកាសធាតុ ទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការរងទុក្ខវេទនាក្នុងអំឡុងពេលមានអាសន្នណាមួយ ។ ជាមួយគ្នានេះ លោកថ្លែង កោតសរសើរនិងអរគុណពីអ្នកដឹកនាំរបស់ សម្រាប់ KWCC និង KWCសម្រាប់ឆន្ទៈក្នុងការសហការជាមួយ NCDM ដើម្បីដោះស្រាយគម្លាត និងហានិភ័យដ៏សំខាន់ក្នុងវិស័យទឹកដល់អ្នកទទួលផល ។
លោកថ្លែងថា « ជាមួយនឹងគម្រោងសាកល្បងដំបូងនេះ មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងដាក់ដៃទាំងអស់គ្នាដើម្បីធ្វើឱ្យវាក្លាយជាគម្រោងជោគជ័យដែលយើងទាំងអស់គ្នាជឿថានឹងនាំទៅរកគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗទៀតនៅក្នុងនាពេលខាងមុខ»។
បើតាម លោក គីម វីរៈ ដោយសារកត្តាច្បាស់លាស់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា វិស័យទឹក កំពុងរងផលប៉ះពាល់ ហើយសហគមន៍បានជួបប្រទះការខ្វះខាតទឹកសម្រាប់កសិកម្មរបស់ពួកគេរួចហើយ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ លោក គីម វីរះ ចែករំលែកលើវិស័យសំខាន់មួយនៅក្រោមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្ពោះទៅឆ្នាំ 2030 ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាជាភាគីហត្ថលេខីនៃក្របខណ្ឌពិភពលោកដ៏សំខាន់នេះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាងនេះទៅទៀត ៕