អាជ្ញាធរភ្នំពេញបង្ហាញទីតាំង នៃការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃ២៨ មេសាខាងមុខពេលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡានាថ្ងៃ២៤ មេសា បានធ្វើដំណើរមកក្រុងវៀងច័ន្ទន៍ ប្រទេសឡាវហើយ។

ដូច្នេះប្រជាពលរដ្ឋកម្ពុជាត្រៀមខ្លួនចូលរួមអបអរសាទរការវិលត្រឡប់នៃព្រះអគ្គិជ័យកីឡាមកពីប្រទេសសមាជិកអាស៊ានក្នុងរយៈពេលប្រមាណជា១ខែមកនេះដែលនឹងដង្ហែពីប្រទេសឡាវឆ្ពោះមកទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ៕