ភំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា នៅប្រទេសជួបសង្គ្រាម សូម្បីពូជពង្ស ព្រះអាទិទេព ក៏បែកគ្នាដែរ ប៉ុន្ដែសន្ដិភាពនេះ បាននាំព្រះអាទិទេព ជួបជុំគ្នានៅកម្ពុជា ។
ចំណុចនេះ សម្ដេចចាត់ទុកថា «ជាតម្លៃពិតនៃសន្ដិភាព»។ នេះជាប្រសាសន៍សម្តេចក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។
សម្ដេចតេជោគូសបញ្ជាក់ថា «សង្គ្រាម វាយ៉ាងដូច្នេះ សូម្បីតែពូជពង្ស ព្រះអាទិទេព ក៏បែកគ្នាដែរ ប៉ុន្ដែសន្ដិភាព បាននាំមកព្រះអាទិទេព ជួបជុំគ្នានៅសុខសន្ដិភាព នេះជាតម្លៃពិតនៃសន្ដិភាព ការបាត់បង សម្បីពូជពង្សព្រះអាទិទេព ក៏ព្រាត់ប្រាស់គ្នាដែរ នៅពេលមានសន្ដិភាព ក្រុមគ្រួសារ ព្រះអាទិទេព គឺបានជួបគ្នាក្រោមម្លប់សន្ដិភាព នៃសម័យរបស់យើងនេះ»។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណទូតអាមេរិកដែលបានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរ។ សម្ដេចបន្ដថា បណ្តាប្រទេសនានា នឹងបន្តជួយឲ្យសម្បត្តិវប្បធម៌ខ្មែរ បានវិលមកកាន់កម្ពុជាវិញជាបន្តបន្ទាប់។
ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីរូបបដិមាព្រះឥសូ ឬសិវៈ (អាទិទេពបង្កើត នឹងបំផ្លាញលើក បើលើលោកនេះពោរពេញដោយសាភាវអាក្រក់)ជាឪពុករបស់ព្រះវិស្ណុ ឬ នរាយណ៍ (អាទិទេពខាងកសាងលោក) និងព្រះព្រហ្ម (អាទិទេព បង្កើតសភាវ-សភាវគតិទាំងអស់លើលោក)ជាកូនបានជួបគ្នាវិញក្រោយមានការលួចលាក់ជួញដូរទៅលក់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនមកដល់កម្ពុជាកាលពីជាង១មួយខែមុន៕