ក្រសួងវប្បធម៌សម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ស្ដីពី “ការចងចាំ”

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង រោងជាងចារ នៃមហាវិទ្យាល័យសូនរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាន សម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពី “ការចងចាំ” ដើម្បី រំឮកដល់ព្រឹត្តិការណ៍នៃអំពើឃោរឃៅដោយពួកខ្មែរក្រហម។

ក្នុងពិធីសម្ពោធត្រូវបានរៀបចំ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ លោក ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសីល្បៈ បានចែករំលែកពីបទពិសោធនៃការចងចាំដែលធ្លាប់ឆ្លងកាត់ផ្ទាល់ អំឡុងសម័យក្រហម និងសូមឧទ្ទិសស្នាដៃក្នុងពិព័រណ៍នេះ ដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅ ស-២១ និងក្នុងសម័យខ្មែរក្រហមទាំងអស់។

ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង រំឮកដល់ព្រឹត្តិការណ៍នៃអំពើឃោរឃៅដោយពួកខ្មែរក្រហម ហើយចូលរួមទប់ស្កាត់កុំឲ្យរបបនេះកើតមានឡើងវិញ និងលើកទឹកចិត្តនិស្សិតបង្កើតស្នាដៃទាក់ទងនឹងសម័យខ្មែរក្រហម ដើម្បីទុកជាឯកសារ៕