កំពង់ស្ពឺ៖ វិទ្យាល័យឧត្តុង្គ ត្រូវបានជាប់ជាវិទ្យាល័យល្អជាងគេប្រចាំប្រទេសកម្ពុជា ខណៈ អ្នកគ្រូ មី ចាន់រី បង្រៀននៅសាលាបឋមសិក្សាសម្ដេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ ( ស្រុកឧដុង្គ ) ទទួលបានចំណាត់ថ្នាក់លេខ២ ជាគ្រូដែលបង្រៀនល្អជាងគេនៅទូទាំងប្រទេស។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រកាសថា នេះ ជាមោទនភាពថ្មីមួយទៀតរបស់អ្នកខេត្តកំពង់ស្ពឺយើង។
ជាមួយគ្នានេះ លោក បាន អំពាវនាវ ឱ្យ ពុកម៉ែមីមីងបងប្អូនកូនក្មួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបន្តរួមសាមគ្គីគ្នាជាធ្លុងមួយរក្សាឲ្យបាននូវ សន្តិភាព ដែលរកបានដោយលំបាកក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ឲ្យបានគង់វង្សបំផុត ដើម្បីយើងទទួលបានឱកាសនៅក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕