ភ្នំពេញ៖ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិងទិវានៃការធ្វើពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបើកឱ្យដំណើការក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ បានទាក់ទាញភ្ញៀវជាតិ អន្តរជាតិរួមនិងសិស្ស និស្សិតចូលរួមប្រមាណជាង៣មឺននាក់។
ក្នុងរបាយការណ៍របស់លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដឹងថា ក្នុងថ្ងៃទី១មានអ្នកចូលទស្សនាពិព័រណ៍ចំនួន៥៣០០នាក់ ថ្ងៃទី២ចំនួន១២៥០០នាក់ និងថ្ងៃទី៣ចំនួន១៣៨០០នាក់ នៅក្នុងព្រឹត្តិការណ៍នេះ ។ តាមការវាយតម្លៃចំពោះអ្នកចូលទស្សនាពិព័រណ៍ ជាបុរសមាន៦៤ភាគរយ ស្រ្តី៣៦ភាគរយនិងសិស្ស និស្សិត៧ភាគរយ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានវាយតម្លៃខ្ពស់ ពីភាពជោគជ័យនៃការរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍. ដោយក្នុងនោះ លោកបានជំរាបជូនពីការចូលរួមនៃការដាក់តាំងពិព័រណ៌នេះផងដែរ ដោយក្រសួងបានគៀងគរប្រតិបតិ្តករទូរគមនាគមន៍ ព័ត៌មាន ធុរកិច្ចឌីជីថលចំនួន២៦ក្រុមហ៊ុនចូលរួម ក្នុងនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏មានស្តង់ពិព័រណ៍ចំនួន១៤ដាក់បង្ហាញអំពីសមិទ្ធផលនានានៃការអភិវឌ្ឍវិស័យឌីជីថលផងដែរ។
លោកបន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តមក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានធ្វើការកែទម្រុងច្រើន ជាលទ្ធផល គឺបានរកចំណូលចូលថវិការដ្ធបានកើនឡើង៤ដងនៃរយៈពេល៣ឆ្នាំនេះធៀបនិងឆ្នាំកន្លងមក។ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានយកចិត្តទុកដាក់ទៅលើវិស័យ៣. គឺវិស័យប្រៃសណីយ៍ដែលក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាដែលគាំទ្រទៅដល់ពាណិជ្ជកម្មអេឡិចត្រូនិចជាមួយនេះក្រសួងក៏កំពុងរៀបចំអភិវឌ្ឍប្រព័ន្ធតាមដាននូវរាល់មុខទំនិញទាំងអស់ ចេញពីគោលដៅមួយទៅគោលដៅមួយទៀតដើម្បីធ្វើយ៉ាងណាឲ្យវិស័យប្រៃសណីយ៍មានការរីកចម្រើនក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។
មានប្រសាសន៏បិទទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិងទិវានៃការធ្វើពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកចម ប្រសិទ្ធបានថ្ងែងអំអរគុណចំពោះបណ្តាក្រសួង ស្ថាប័នរួមនិងក្រុមហ៊ុនទាំងអស់ដែលបានរួមសហការឧបត្ថម្គាំទ្រ ធ្វើឲ្យដំណើរការនៃភវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិងទិវានៃការធ្វើពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
លោកបន្តថា តាមរយៈនៃការធ្វើពិព័រណ៍នេះ ព្រះរាជាណាចក្រកម្ពុជាបានដើលើផ្លូវមួយពោពេញទៅដោយភាពរីកចំរើនយ៉ាងលឿនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវតនតន៍ ហើយទិវានេះត្រូវបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជា នាយករដ្ធមន្រ្តី ដោយតម្រូវឲ្យមានទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិងទិវានៃការធ្វើពិព័រណ៍កម្ពុជាអន្តរជាតិនេះជារៀងរាល់ឆ្នាំដោយកំណត់យកថ្ងៃទី២៦ខែមីនា ដោយសង្ឃឹមថាជូនប័ណ្ណសរសើរដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឱកញ៉ា លោក លោកស្រី បណ្តាក្រុមហ៊ុន សហគ្រាសដែលបានឧបត្ថម្ភគាំទ្រទៅនិងដំណើរការនៃការរៀបចំពិព័រណ៌ដ៏មានសារៈសំខាន់នេះផងដែរ៕