ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ មីនានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខិតខំប្រឹងប្រែងពន្លឿនការងារដាក់បំពង់មេនាំទឹកស្អាតទំហំ១០០០មីលីម៉ែត្រ ៨០០មីលីម៉ែត្រ និង៦០០មីលីម៉ែត្រនៅលើមហាវិថីហាណូយ ភ្ជាប់ទៅកាន់បំពង់មេនាំទឹកស្អាតទំហំ៥០០មីលីម៉ែត្រ នៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីបញ្ជូនទឹកស្អាតពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មកផ្គត់ផ្គង់បង្កើនសំពាធទឹកក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានី នាពេលឆាប់ៗខាងមុខនេះ តាមផែនការដែលបានគ្រោងទុក ៕