អបអរសាទរខេត្តកំពង់ស្ពឺ! រោងចក្រដំឡើងរថយន្ត ISUZU ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

កំពង់ស្ពឺ៖ រោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ ឱ្យដំណើការជាផ្លូវការ ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើការនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើង ដែលបង្ហាញពី ជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។

លោកបន្តថា រោងចក្រដំឡើងរថយន្តនេះគឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ- វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។

លោកបន្ថែមថា វត្តមាននៃតម្រោងវិនិយោតនេះនៅខេត្តកំពង់ស្ពឺក៍ជាជោគជ័យនៃគោលនយោបាយ ពង្រាយរោងចក្រនៅតាមបណ្តាខេត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។ ជាក់ស្ដែង ក្នុង អំឡុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រមាណ៦០% នៃតម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានាក្រៅពីខេត្តកណ្ដាលនិងរាជធានីភ្នំពេញ។

បើតាម លោកសុខ ចិន្តាសោភា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដ៏ឡើងរថយន្តដែលជាម៉ាក ល្បីៗជាច្រើន ដូចជា IIyundai, Kin, Ssangyong, Soueast, Dongkeng, Ford, និង Toyota ហើយថ្ងៃ នេះម៉ាកយីហោដ៏ល្បីមួយទៀត គឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលស បញ្ជាក់ពីជំនឿយ៉ាងមុតមាំពីសក្តានុពលនៃទីផ្សាររថយន្តកម្ពុជាដែលមានការកើនឡើងជាលំដាប់ ស្រប នឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមទៀតថា ក្រៅពីរោងចក្រដ៏ឡើងរថយន្ត កម្ពុជាក៍មានការវិនិយោគក្នុងការ ផលិតគ្រឿងបន្លាស់ និងគ្រឿងបង្ហូរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។

ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈឺលូ នៅខេត្តស្វាយរៀង និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ៨៧១លានដុល្លារអាមេរិក ដែល នឹងមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជា ផងដែរ។

ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តឱ្យឈានឡើងមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ដោយឡែកច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានដាក់ឱ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់នូវវិស័យអាទិភាពនានាដែលទទួលបានការលើកទឹក ចិត្តវិនិយោគ និងការលើកទឹកចិត្តនានា រួមទាំងការលើកទឹកចិត្តសម្រាប់ការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក និងការលើកទឹកចិត្តចំពោះសកម្មភាពមួយចំនួនដូចជាការផ្តល់ការបណ្ដុះបណ្ដាល ជំនាញដល់កម្មករនិយោជិតខ្មែរ ការផ្ដល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរតាម រយះការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាព កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ។ល ៕