អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ

សៀមរាប: ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។

គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់សម្លាក់ និងបង្កាន់ដៃនាគ) ធ្វើការជួសជុលពង្រឹងឡើងវិញ ពង្រឹងរចនាសម្ព័ន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍ ៕