ភ្នំពេញ ៖ លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី បានសម្ដែងការគោរពសម្ដេចត ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជា មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកសុខដុម បនីយកម្ម រវាងសាសនា។
នេះជាប្រសាសន៍របស់លោក ក្នុងជំនួបជាមួយសម្ដេច នាថ្ងៃ២៨ មីនា ។ លោក Jusuf Kalla ក៏បានបញ្ជាក់គោរពសម្ដេចតេជោថា លោកបាននាំសាសនិកអ៊ីស្លាម មកកម្ពុជាជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលលោកបានឃើញ កាលពីម្សិលមិញគឺជាសុខដុមភាព និងសាមគ្គីភាពយ៉ាងល្អបំផុត រវាងសាសនានៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណលោក Jusuf Kalla បានដឹកនាំ សាសនិកអ៊ីស្លាម មកចូលរួមស្រាយបួសនៅកម្ពុជា។
សម្ដេច ហ៊ុន សែន ប្រាប់លោក Jusuf Kalla ថា កម្ពុជា រៀបចំកម្មវិធីស្រាយបួសនេះជារៀងរាល់ឆ្នាំ ហើយសាសនានៅកម្ពុជាគឺមានសុខដុមភាព ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ ៕