ក្រសួងយុត្តិធម៌រៀបចំកម្មវិធីជិះកង់អង្គរ ដើម្បីអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធី «ជិះកង់អង្គរដើម្បីអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)»ដើម្បីរៃអង្គាសថវិកាដោយ ស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរជននានា សម្រាប់គាំទ្រដល់ កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងយុតិ្តធម៌នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា កម្មវិធីជិះកង់អង្គរនេះនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦៖០០នាទីព្រឹក (ទីតាំងជួបជុំ៖ កន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា )។

សេចក្តីជូនដំណឹងដដែលបន្តថា បន្ទាប់មក កម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០៖០០នាទីព្រឹក (ទីតាំងជួបជុំ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ )។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងអ្នកវិជ្ជាជីវៈទាំងអស់ក្នុងវិស័យ យុត្តិធម៌ ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៦៩ ៩១៦ ៨២៩ ឬ ០៨៦ ៥៨៧ ៨៩៨ (Telegram) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕