ភ្នំពេញ៖ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ(UN) នៅម៉ាលី បានដឹកមកដល់កម្ពុជា នៅម៉ោងជាង១២ រំលងអធ្រាត្រថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងពិធីទទួលសពនេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីម៉ោង ២២:៥០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៕
ដោយ៖ រិន ចំរើន