សម្ដេច ហ៊ុន សែន ស្នើសិង្ហបុរីជំរុញ ប្រតិបត្តិការ លើវិស័យអប់រំ និងសេវាសុខាភិបាល

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាល ផងដែរ។

នាឱកាសអនុញ្ញាតឲ្យលោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម នាថ្ងៃ២៨ កុម្ភៈ សម្ដេចបានថ្លែងថា «សូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ដោយជំរុញឲ្យទេសចរណ៍ដែលមកដល់សិង្ហបុរីហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ»។

សម្រាប់លោក LAU វិញ បានគោរពសុំអនុសាសន៍ពីសម្ដេច ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង ៕ ដោយ៖ រិន ចំរើន