ឪពុកក្មេងស្រីស្លាប់ ដោយជំងឺផ្តាសាយបក្សី H5N1 ជាពីជំងឺនេះហើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ឪពុកក្មេងស្រីម្នាក់ដែលស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 ត្រូវបានពិនិត្យនិងព្យាបាល ហើយយកសំណាកទៅធ្វើតេស្តបានបង្ហាញលទ្ធផលអវិជ្ជមាន ។

លទ្ធផលអវិជ្ជមានត្រូវបានបង្ហាញនាថ្ងៃទី២៧ កុម្ភៈ ។ ប៉ុន្តែទោះបីជារូបគាត់អវិជ្ជមានយ៉ាងណាក៏ដោយ តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលតាមពិធីការនៃការប្រើប្រាស់ថ្នាំ។

ឪពុកក្មេងស្រីនេះ ត្រូវបានរកឃើញឆ្លងជំងឺផ្តាសាយបក្សីនេះ កាលពីថ្ងៃ២៦ កុម្ភៈ ក្រោយកូនស្លាប់ប៉ុន្មានថ្ងៃមក។

ក្រោយរកឃើញក្មេងស្រីអាយុ១១ឆ្នាំស្លាប់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងមក ក្រុមគ្រូពេទ្យបានយកសំណាកអ្នកពាក់ព័ន្ធ២៩នាក់ទៅពិសោធន៍ ជាលទ្ធផលអវិជ្ជមានទាំងអស់ តែឪពុកបានឆ្លងក្នុងចំណោម២៩នាក់នេះ ៕ ដោយ៖​ រិន ចំរើន