កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ៦ «ការទទួលបានការអប់រំទូន្មានដ៏ល្អពីឪពុកម្តាយ»

ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។

វគ្គ៦ «ការទទួលបានការអប់រំទូន្មានដ៏ល្អពីឪពុកម្តាយ»

ទ្រឹស្តីព្រះពុទ្ធ បានចែងថា ការចាប់កំណើតជាមនុស្ស ដែលមានកាយសម្បទាគ្រប់គ្រាន់មានសម្ផស្សល្អស្អាត គឺជាភព្វសំណាងដ៏ធំមួយរួចទៅហើយ ហើយការចាប់កំណើតលើត្រកូលអភិជន ឬមន្រ្តីជាន់ខ្ពស់ក៏ជាមហាសំណាងដ៏អស្ចារ្យដែរ។ តាមទម្លាប់ប្រជាជនខ្មែរ ពេលកូនកើតមក មិនថាជីដូន ជីតា ឬបងប្អូនទេ ឪពុកម្តាយ តែងតែសម្លឹងមើលតែច្រមុះ ឬទម្រង់មុខថា តើស្អាតឬមិនស្អាត។ គេមិនសូវគិតថា តើកូនកើតមកនេះ ពេលធំឡើង ត្រចៀកអាចស្តាប់ឮឬទេ? ភ្នែកអាចមើលឃើញដូចមនុស្សទូទៅឬទេ? ច្រមុះ អាចស្រង់ក្លិនបានល្អទេ មាត់អាចនៅល្អធម្មតាឬទេ?

មនុស្សខ្លះ ទាមទារចង់បានសមធម៌តាំងពីការចាប់កំណើត ខណៈទ្រឹស្តីមួយចំនួនបានលើកឡើងថា មនុស្សអាចមានសមភាព ប៉ុន្តែមិនអាចមានសមធម៌ទេ។ ឧទាហរណ៍ អ្នកខ្លះ កើតមកមានកម្ពស់ទាបពីកំណើត គាត់មិនអាចទាមទារចង់បានសមធម៌ពីអ្នកខ្ពស់ពីកំណើតបានទេ។ អ្នកខ្លះ កើតមកក្នុងត្រកូលអ្នកក្រ មិនអាចទាមទារឱ្យមានសមធម៌ជាមួយកូនអ្នកមានបានទេ ព្រោះទោះបីជាកើតមកស្ថិតក្នុងភាពទទេស្អាតដូចគ្នា ប៉ុន្តែ គេមានឈ្មោះថា កូនអ្នកមាន កូនឧកញ៉ា បើប្រសូតក្នុងត្រកូលរាជវង្ស គេមានជាប់សាច់សាលោហិត ជាសែរាជវង្សរួចទៅហើយ។

ពេលចាប់កំណើត ត្រូវកើតនៅមន្ទីរពេទ្យ ឬនៅផ្ទះដូចគ្នា ប៉ុន្តែ កូនអ្នកក្រ អាចនឹងកើតនៅក្នុងខ្ទម ឬផ្ទះក្នុងទំហំតូចរយីករយោក ប៉ុន្តែ កូនអ្នកមាន ឬកូនមហាសេដ្ឋី គេកើតក្នុងមន្ទីរពេទ្យទំនើប មានតម្លៃថ្លៃ ឬបើកើតក្នុងផ្ទះ ក៏ផ្ទះគេទំនើប មានផាសុកភាពដែរ។ ឧទាហរណ៍មួយទៀត កូនអ្នកមាន និងកូនអ្នកក្រមានសិទ្ធិចូលរៀនដូចគ្នា ដោយសមភាព ប៉ុន្តែ គេអ្នកមាន គេមាន ឱកាសបញ្ចូនកូនឱ្យទៅរៀននៅសាលាដែលមានតម្លៃថ្លៃបាន។

ដូច្នេះ មនុស្សកើតមក អាចមានត្រឹមតែសមភាព ប៉ុន្តែ មិនអាចមានសមធម៌ទេ។ ប៉ុន្តែ រាល់ការចាប់កំណើតរបស់មនុស្សមិនអាចដូចបំណងប្រាថ្នាទេ មនុស្សខ្លះ ក៏កើតក្នុងត្រកូលកសិករ ត្រកូលអ្នកក្រ ត្រកូលអ្នកមាន ត្រកូលមហាសេដ្ឋីជាដើម។ ត្រកូលអ្នកមាន ឬក្រមិនសំខាន់ អ្វីដែលសំខាន់ តើត្រកូលនោះ ចេះរៀបចំគ្រួសារបានល្អ មានសុភមង្គលកម្រិតណា? ទស្សនៈព្រះពុទ្ធដដែលបានលើកឡើងថាមនុស្សមិនអាចជ្រើសរើសទីកន្លែងនៃការចាប់កំណើតបានទេ ប៉ុន្តែ គេអាចជ្រើសរើសការរស់នៅបាន។

ការរស់នៅបែបណាអាស្រ័យលើការជ្រើសរើសរបស់មនុស្ស។ មនុស្សខ្លះកើតក្នុងត្រកូលអភិជនខ្ពង់ខ្ពស់ ប៉ុន្តែ ការរៀបចំខ្លួនមិនបានល្អ ក៏ក្លាយជាជនអាប់យស។ មនុស្សខ្លះកើតក្នុងត្រកូលកសិករក្រីក្រ ប៉ុន្តែ គេចេះរៀបចំខ្លួនរៀបការរស់នៅបានល្អ គេក៏ក្លាយជាមនុស្សជោគជ័យមានក្តីសុខ សុភមង្គល។ មនុស្សខ្លះ កើតក្នុងត្រកូលអភិជន ប៉ុន្តែ ស្ថិតក្នុងគំនាបគ្រួសារតឹងតែងថ្លៃថ្នូរ ក៏ធ្វើឱ្យគេនៅតែមានកិត្តិយសថ្លៃថ្នូរ។ មនុស្សខ្លះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ តែរស់នៅបែបធូររលុងគ្មានសណ្តាប់ធ្នាប់ មិនស្គាល់ច្បាប់គ្រួសារ ច្បាប់សង្គម មិនស្គាល់តម្លៃខ្លួន មិនស្គាល់ពីតម្លៃនៃមនុស្សជាតិ ដើរប្រមាថមាក់ងាយ គេឯង ចុងក្រោយក៏ក្លាយជាមនុស្សបាត់បង់កិត្តិយស បាត់បង់សេចក្តីថ្លែថ្នូរ។

លោក ហ៊ុន ម៉ាណែត និងប្អូនៗរបស់លោក អាចចាត់ទុកថា ជាមនុស្សមហាមានសំណាង ឬតាមជំនឿប្រជាជនខ្មែរហៅថា អ្នកមានបុណ្យមួយជំពូក ដែលបានចាប់កំណើតក្នុងត្រកូលខ្ពង់ខ្ពស់ មានឪពុកជានាយករដ្ឋមន្រ្តី។ តាមច្បាប់ធម្មជាតិពីកំណើត ពួកគេគួរតែស្ថិតក្នុងជំពូកមនុស្ស ដែលមានសិទ្ធិក្នុងការប្រព្រឹត្ត ឬធ្វើអ្វីៗដោយសេរី ដោយគ្មានខ្លាចរអា នៅក្នុងសង្គម ប៉ុន្តែ មិនដូច្នោះទេ។ ផ្ទុយទៅវិញ ហ៊ុន ម៉ាណែត និងប្អូនៗគឺ ស្ថិតក្នុងវិន័យគ្រួសារដ៏តឹងតែងបំផុត ព្រោះគ្រួសាររបស់លោកមិនមែនជាគ្រួសារ ដែលមានភាពធូររលុងក្នុងការអប់រំកូនចៅនោះទេ។ ម្តាយ និងឪពុករបស់គេ គឺមានវិន័យតឹងរ៉ឹងខ្លាំងណាស់។

ពួកគេមិនអាចដើរលេងរហេតរហូតបានតាមចិត្តទេ ហើយប្រសិនបើកូនណាម្នាក់ ក្នុងចំណោមកូនៗទាំងអស់បានធ្វើឱ្យមានកំហុសឆ្គង ឬធ្វើឱ្យមានកំហុសអ្វីមួយទាំងចេតនា ឬអចេតនា ចំពោះវិន័យគ្រួសារ ឬច្បាប់សង្គម ពួកគេនឹងទទួលការដាក់ពិន័យទាំងអស់គ្នា គ្មានអ្នកណារួចខ្លួនឡើយ។ ការដាក់ពិន័យគឺតាមរយៈការបង្ខំឱ្យអានសៀវភៅទាំងអស់គ្នា ឬអង្គុយរើសគ្រាប់ស្រូវចេញពីអង្ករជាដើម ប៉ុន្តែ មិនសូវជ្រើសរើសយកមធ្យោបាយប្រើរំពាត់ ឬអំពើហិង្សាលើកូនៗ។ នេះជាមធ្យោបាយដ៏ល្អ គួរជាគំរូដល់បណ្តាអ្នកម្តាយ ឬគូស្រករទាំងឡាយ ក្នុងការអប់រំកូនៗរបស់ពួកគេដែរ ព្រោះជាទូទៅភាគច្រើន អ្នកម្តាយ ឬមេគ្រួសារនៅកម្ពុជា មិនសូវមានគំរូអប់រំកូនៗឱ្យអានសៀវភៅ ឬធ្វើកិច្ចការបែបនេះ ក្រៅពីការប្រើហិង្សា ឬប្រើសម្តីទ្រគោះបោះបោកនោះទេ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែក្រើនរម្លឹកកូនៗថា មិនត្រូវតាំងខ្លួនជាកូននាយករដ្ឋមន្រ្តីទេ ហើយមុនសម្រេចចិត្តធ្វើអ្វីមួយត្រូវឈរលើគោលការណ៍គិតពីផលប្រយោជន៍រួម គិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាធំជានិច្ច។ លោក ម៉ាណែត ធ្លាប់ទទួលរងនូវវិន័យគ្រួសាររួមនៅពេលប្អូនៗណាម្នាក់ធ្វើឱ្យមានកំហុស។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា បញ្ហានៃការដាក់វិន័យតឹងតែងក្នុងគ្រួសារ មិនមែនជាបញ្ហារបស់កូនៗរបស់សម្តេចទេ ប៉ុន្តែ គឺជារឿងរបស់សម្តេច ដែលត្រូវការអប់រំកូនៗ ចង់ឱ្យកូនៗ ក្លាយជាមនុស្សល្អក្នុងសង្គម ជាធនធាន ជាអ្នកបន្តវេនដ៏ល្អ “មិនមែនបញ្ហាម៉ាណែតទេ គឺបញ្ហារបស់ខ្ញុំ។ ខុសមួយ(កូនៗធ្វើខុសម្នាក់) គឺខុសទាំងអស់ ។នេះជារបៀបអប់រំរបស់ខ្ញុំ។ ម៉ាណែត ក៏ធ្លាប់ទទួលទណ្ឌកម្ម បើទោះបីជា ម៉ាណែត មិនបានធ្វើខុស។ ក៏ប៉ុន្តែ បើសិនជាមានប្អូនណាមួយធ្វើខុស ខ្ញុំដាក់ទណ្ឌកម្មទាំងអស់ ឱ្យអង្គុយ គឺនាំគ្នាអង្គុយអានសៀវភៅ។ ហេតុអ្វីបានខ្ញុំត្រូវធ្វើយ៉ាងដូច្នេះ គឺខ្ញុំចង់ឱ្យពួកគេចេះជួយគ្នាទៅវិញទៅមក ដើម្បីចៀសវាងការត្រូវវិន័យទាំងអស់គ្នា។

ម៉ាណែត មិនអាចយកខ្លួនតែម្នាក់ឯងមកទទួលទណ្ឌកម្មជំនួសប្អូនៗទេ ហើយប្អូនៗក៏មិនអាចយកខ្លួនទៅទទួលទណ្ឌកម្មជំនួស ម៉ាណែត ឬអ្នកណាផ្សេងបានដែរ។ ខ្ញុំត្រូវអប់រំកូនខ្ញុំ តាមវិន័យទាហាននៅត្រង់ថា បើមានម្នាក់ធ្វើខុស គឺមួយក្រុមត្រូវទទួលខុសទាំងអស់គ្នា។អ៊‍ីចឹង កូនណាធ្វើខុសក្នុងចំណោមម្នាក់ កូនប៉ុន្មានទៀតត្រូវអង្គុយអានសៀវភៅ ក្នុងរយៈមួយម៉ោងឬពីរម៉ោង។ នេះគឺជាវិធីក្នុងគោលដៅឱ្យពួកគេចេះជួយគ្នា កុំឱ្យកសាងកំហុសអ្វីដែលនាំទៅដល់ទណ្ឌកម្មទាំងអស់គ្នា។ ដូច្នេះ មិនមែនជាបញ្ហារបស់ ម៉ាណែត ទេ តែជាបញ្ហាវិន័យគ្រួសារ ដែលខ្ញុំជាអ្នករៀបចំ។ម្ល៉ោះហើយបានជាពួកគេចេះជួយតម្រង់ទិសគ្នាទៅវិញទៅមកមិនឱ្យមានកំហុស ដែលនាំទៅដល់ទណ្ឌកម្មទាំងអស់គ្នា។ វិធីរបស់ខ្ញុំ ដែលផ្តល់ទៅឱ្យកូនៗ គឺធ្វើយ៉ាងណាឱ្យកូនចេះស្រាវជ្រាវដោយខ្លួនឯង។

មិនអាចគ្រាន់តែជាដបទឹក ឬពាងទឹក ចាំទទួលយកទឹកនោះទេ។ ខ្ញុំតែងផ្តល់ នូវវិញ្ញាសាឱ្យកូនៗរបស់ខ្ញុំយកទៅពិចារណា។ បន្ទាប់ទៅឱ្យពួកគេផ្តល់មតិត្រលប់មកវិញ និង ឆ្លើយតបត្រលប់មកវិញ។ តាមរយៈ នៃការឆ្លើយតប អ្នកណាឆ្លើយត្រូវ អ្នកណាឆ្លើយខុស យើងត្រូវលើកទឹកចិត្ត និងធ្វើការតម្រង់ទិសតាមនោះ។ មានកិច្ចការច្រើនណាស់ ដែលយើងបានប្រាប់គេ រួចពេលខ្លះ យើងធ្វើជាសួរថា បើរឿងនេះវាទៅបែបនេះ តើពួកកូនៗយល់យ៉ាងណា? យើងចង់ដឹងពី គំនិតគេមុន។ ខ្ញុំមិនចង់ឱ្យកូនរបស់ខ្ញុំក្លាយទៅជា ឬគ្រាន់តែជាពាងទឹកសម្រាប់ទទួលទឹកដែលឪពុកចាក់ឱ្យនោះទេ។ តែខ្ញុំចង់ឱ្យកូនៗរបស់ខ្ញុំ ក្លាយទៅជាអ្នកដែលដើររកទឹកដោយខ្លួនឯងមកបំពេញឱ្យពាងខ្លួនឯង ហើយអាចរួមចំណែកបំពេញឱ្យពាងរបស់ឪពុក។ នេះជាវិធីដើម្បីលើកកម្រិតនៃការចេះដឹងរបស់កូនៗ។ មិនមែនគ្រាន់តែសម្រាប់ ម៉ាណែត ម្នាក់ទេ កូនៗទាំងអស់របស់ខ្ញុំ គឺខ្ញុំប្រើវិធីសាស្រ្តបែបនេះ។ គឺផ្តល់ឱ្យគេស្រាវជ្រាវ មានសិទ្ធិសេរីភាពក្នុងការស្រាវជ្រាវមិនគ្រាន់តែសម្រាប់ពួកគេទេ ប៉ុន្តែសម្រាប់យើងផងដែរ ។

ជាទូទៅដោយសារមានកិច្ចការច្រើនចំពោះជាតិដែលត្រូវធ្វើ សម្តេច ហ៊ុន សែន មិនសូវបាននៅដិតដល់ ឬញឹកញាប់ជាមួយកូនចៅប៉ុន្មានទេ ហើយក៏មិនសូវបានផ្តល់ដំបូន្មានដល់កូនចៅ ឬកោតសរសើរកូនចៅដោយត្រង់ៗដែរ គឺសម្តេចច្រើនតែធ្វើឡើងតាមមធ្យោបាយបែបបង្ហាញដោយការដឹកនាំធ្វើតែម្តង។ ដូចជា ប្រសិនបើសម្តេចចង់អប់រំកូនណាម្នាក់ អំពីអ្វីមួយ គឺសម្តេចប្រើ ឬបង្កើតការងារ ឬផ្តល់ការងារអ្វីមួយឱ្យពួកគេធ្វើតែម្តង ដោយពេលខ្លះ សម្តេចមិនទាំងបង្ហាញថា គួរធ្វើបែបណានោះទេ ដើម្បីចង់ដឹងថា តើពួកគេយល់កិច្ចការនោះបានកម្រិតណា ហើយតើពួកគេ ធ្វើទៅបានឬមិនបាន?
ជាការសម្រេចចិត្ត ប្រសិនបើសម្តេចយល់ថា កូនចៅណាម្នាក់អាចកាន់កិច្ចការអ្វីមួយបាន គឺសម្តេចនឹងបន្តឱ្យធ្វើទៅមុខទៀត ប៉ុន្តែ ប្រសិនបើសម្តេចយល់ថា គេមិនអាចទៅមុខបានទេ នោះកិច្ចការនឹងត្រូវបញ្ចប់។ សម្តេច ហ៊ុន សែន មិនដែលលើកលែងឱ្យកូនៗណាម្នាក់ ដែលបានប្រព្រឹត្តកំហុស ឬបង្កការលំបាកដល់សង្គមឡើយ។

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបង្ហោះរូបភាពអតីតកាលពេលសម្តេចចុះសួរសុខទុក្ខប្រជាជននៅមូលដ្ឋាននៅតាមវាលស្រែ គេឃើញនៅពីក្រោយខាងឆ្វេងដៃសម្តេច គឺរូបលោកស្រី ហ៊ុន ម៉ាណា កូនស្រីជាអគ្គនាយិកា ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលស្ថិតក្នុងវ័យជំទង់នៅឡើយ កំពុងអង្គុយស្តាប់ប្រសាសន៍សម្តេចយ៉ាងយកចិត្តទុកដាក់។ សម្តេច ហ៊ុន សែន បានសរសេរសារអំពីរូបថតនេះថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិ ញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។ កូនស្រីច្បងរបស់ខ្ញុំ មានទម្លាប់ ដើរតាមឪពុកតាំងពីតូច។ គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរ ក្នុងវេទិកាតាមភ្លឺស្រែនេះ។

នៅឆ្នាំ២០០៧ សម្តេច ហ៊ុន សែន បានតែងតាំងលោក ហ៊ុន ម៉ានី កូនប្រុសពៅ ក្នុងចំណោម កូនប្រុសទាំង៣ ឱ្យធ្វើជាជំនួយការផ្ទាល់របស់សម្តេច ដោយបំពេញការងារនៅខុទ្ទកាល័យ។ ការតែងតាំងនេះ គឺដើម្បីបង្ហាញឬបង្រៀនលោក ម៉ានី ដោយប្រយោលថា ធ្វើជាមេដឹកនាំ គ ប្បីយល់កិច្ចការ ឬធ្វើកិច្ចការសំខាន់ៗអ្វីខ្លះ ឬយ៉ាងហោច បើចង់ក្លាយជាតំណាងរាស្រ្ត បុគ្គល គ្រប់រូបគប្បីយល់អ្វីខ្លះ? និងធ្វើអ្វីខ្លះ? ដើម្បីជាតិប្រជាជន។ នៅឆ្នាំ២០១៣ លោក ហ៊ុន ម៉ានី បានក្លាយជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។ នេះជារបៀបបង្ហាញដោយប្រយោលអំពីរ បៀប ដឹកនាំរបស់សម្តេចដល់កូនៗ បើទោះបីសម្តេចពុំបានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យកូនៗ ដើរតាម គឺដើម្បីបង្រៀបពួកគេ ឬឱ្យពួកគេរៀនសូត្រពីសម្តេចក៏ដោយ។

គេនៅចាំថា កាលពីឆ្នាំ២០០៩ សម្តេចតេជោ ហ៊ុន សែន ធ្លាប់កោះហៅកូនចៅ និងកូនក្មួយ ទៅទទួលទានបាយជុំគ្នានៅសណ្ឋាគារអាំងទ័រកង់ទីណង់តាល់ ហើយបានប្រៀនប្រដៅកូនៗ ក្មួយៗថា មនុស្សក្នុងត្រកូលហ៊ុនទាំងអស់ត្រូវតែធ្វើអំពើល្អ។ សម្តេចមិនអាចការពារនរ ណា ម្នាក់ដែលធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរក្នុងសង្គមបានទេ។ ការជួបជុំបែបសម្ងាត់នេះ ត្រូវបានគេដឹង ឮគ្រប់គ្នានៅពេលក្រោយមកទៀត។

ក្នុងឱកាសជួបសិស្សនិទេសអេ(A) និងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧស ភា ២០២២ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា វិធីសាស្រ្តអប់រំកូនចៅរបស់សម្តេច គឺមិន ស្តីបន្ទោស ឬបន្តុះបង្អាប់កូនខ្លួនឯង ហើយកោតសរសើរកូនអ្នកដទៃ នៅចំពោះមុខកូន ព្រោះការធ្វើបែបនេះ នាំឱ្យកូនៗបាក់ទឹកចិត្ត។ សម្តេចបានហាមឪពុកម្តាយ ឬអាណាព្យាបាល ដើ ម្បីចៀសវាងផលអវិជ្ជមានណាមួយ គប្បីកុំប្រៀបធៀបគ្នារវាងកូនបង និងកូនប្អូន រវាងកូនខ្លួ នឯង និងកូនអ្នកដទៃឱ្យសោះ ព្រោះការប្រៀបធៀបថា កូនគេល្អបែបនេះ ឬល្អបែបនោះ នឹង អាចធ្វើឱ្យកូនបាក់ទឹកចិត្ត ហើយអាចនឹងឈានទៅប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម។

សម្តេច ហ៊ុន សែន ជាមនុស្សស្អប់កូនដែលមានចរិតទន់ខ្សោយ និងគ្មានចរិយាសម្បត្តិថ្លៃថ្នូរ។ សម្តេចមានប្រសាសន៍បែបនេះតាំងពីក្រោយរៀបការ ឬមុនពេលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានកូនមកម្ល៉េះ។ ដូច្នេះហើយ ទើបសម្តេច ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិតប្រមូលផ្តុំពង្រឹងការអប់រំកូនលើសីលធម៌ សុជីវធម៌ ចរិយាធម៌ និងគុណធម៌។ សម្តេច ហ៊ុន សែន ជាអ្នកកាន់កាប់សៀវភៅទំនាក់ទំនងរវាងសាលា និងគ្រួសារគឺសៀវភៅតាមដានការសិក្សារបស់សិស្ស។ សម្តេច ហ៊ុន សែន ជាអ្នកពិនិត្យ និងធ្វើមូលវិចារដោយផ្ទា ល់ដៃទៅកាន់លោកគ្រូ អ្នកគ្រូវិញ ដោយសុំឱ្យជួយអប់រំអំពីសីលធម៌ និងអត្តចរិត ដល់កូនៗ បន្ថែមទៀត។ ពេលដល់វេនសម្អាតសាលាឬថ្នាក់កូនៗរបស់សម្តេច ត្រូវយកអំបោស និងបង្គី ពីផ្ទះដែលសម្តេចតេជោ ទិញឱ្យគ្រប់កូនៗសម្រាប់យកទៅសម្អាតថ្នាក់ ឬធ្វើពលកម្មនៅសា លា។

ជាពិសេស ពេលលោក ម៉ាណែត ចូលរៀននៅវិទ្យាល័យ ហើយសាលាតម្រូវឱ្យកូន សិ ស្សជាយុវជនមានកាតព្វកិច្ច យាមសាលានៅពេលយប់ ម៉ាណែត ក៏ត្រូវដេកយាម សាលា ដូចយុវជនផ្សេងទៀតដែរ។ គោលបំណងធំរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺចង់ឱ្យមានភាពស្មើភាពគ្នា នៅក្នុងចំណោមសិស្សានុសិស្សគ្មានការរើសអើងរវាងកូនប្រជា ជន និងកូនអ្នកមានអំណាច ឬមានឋានៈបុណ្យសក្តិធំ។ កូនៗរបស់សម្តេច គ្មានសំណាង បានជិះរថយន្តទៅសាលាទេ ពួកគេត្រូវដើរពីផ្ទះវិមានឯករាជ្យទៅសាលាចតុមុខ ហើយមាន តែលោក ម៉ាណែត ម្នាក់ទេ ដែលបានជិះកង់ និងយូរៗបានជិះម៉ូតូទៅវិទ្យាល័យព្រះស៊ីសុវត្ថិ “កូនខ្ញុំទាំងអស់ គ្មានភ័ព្វសំណាងបានម៉ូតូជិះនោះទេ។

ខ្ញុំមិនអនុញ្ញាតឱ្យកូនខ្ញុំជិះម៉ូតូ បើទោះបីខ្ញុំមានលទ្ធភាព។ ខ្ញុំឱ្យកូនខ្ញុំជិះកង់ទៅរៀន។ មិនឱ្យជិះម៉ូតូ ហើយមិនទិញម៉ូតូឱ្យ ហើយ ក៏មិ នឱ្យជិះរថយន្ត ព្រោះគ្មានរបបសម្រាប់កូននាយករដ្ឋមន្រ្តីទៅរៀនដោយមានឡានជូនទេ។ កូនខ្ញុំទាំងអស់ គឺដើរទៅរៀនដោយថ្មើរជើងទាំងអស់ បន្ទាប់ទៅពួកគេជិះកង់ទៅរៀន។ នេះជា របៀបរបបនៅក្នុងគ្រួសាររបស់ខ្ញុំនេះ។ កូនរបស់ខ្ញុំទាំងអស់ គ្មានកូនណា ម្នាក់ដែលមានភ័ព្វ សំណាង បានជិះម៉ូតូនោះទេ។ ឥឡូវ គឺករណីផ្សេងដោយពួកគេធំដឹងក្តីអស់ហើយ មានប្រពន្ធ មានកូន មានប្តី។ ដូច្នេះ រឿងមួយផ្សេងមួយទៀត ប៉ុន្តែ កាលពីតូចពួកគេ គ្មានភ័ព្វសំណាង ដូចកូនគេអ្នកដទៃ ដែលមានឡាន មាន ម៉ូតូបើក តែកូនរបស់ខ្ញុំគឺអត់ទេ”។

ពេលកូនចេញទៅរៀននៅបារាំង និងអាម៉េរិក សម្តេច ហ៊ុន សែន បានទៅតាមរៀបចំ និងដាក់វិន័យឱ្យកូនៗ ដោយសរសេរបិទពាក្យក្រើនរម្លឹក និងដាស់តឿននៅបន្ទប់ទឹក និងជញ្ជាំង។ ដូចជាចេញពីបន្ទប់ទឹកត្រូវបិទភ្លើង។ មិនត្រូវនិយាយឮសំឡេងចេញទៅក្រៅផ្ទះ នាំឱ្យរំខានដល់អ្នកដទៃ ការចាយវាយប៉ុន្មានត្រូវសុំការអនុញ្ញាតពីនរណា ដើរឆ្ងាយពីផ្ទះប៉ុន្មានម៉ែត្រ ត្រូវ សុំការអនុញ្ញាតពីនរណា។ល។ សម្តេច ហ៊ុន សែន ក៏បានបង្រៀនកូនៗកុំឱ្យបដិសេធ ឬរើស អើងចំពោះការរាប់អានរបស់មនុស្សដែលស្មោះត្រង់ ឬទោះគេមកពីណា ឋានៈសង្គមកម្រិត ណា(ក្រីក្រ ឬតូចទាប) ក៏ដោយ លើកលែងតែមនុស្សដែលចាត់ទុកយើងជាសត្រូវ ឬគេក្បត់ យើង ជាមនុស្សមិនស្គាល់ខុសត្រូវ មិនស្គាល់ហេតុផល ជាមួយយើង។ ប៉ុន្តែ សម្តេចក៏ក្រើន រម្លឹកដែរថា ក៏គួរតែប្រយ័ត្នប្រយែង និងចៀសឱ្យឆ្ងាយ ចំពោះមនុស្ស ដែលបង្កគ្រោះថ្នា ក់ដ ល់យើង ដែលជាទូទៅសម្តេចហៅថា មនុស្សនាំចង្រៃ គឺជាប្រភេទមនុស្សរប៉ិលរប៉ូច របេ ញរបុញ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ឬមនុស្ស ដែលយកឈ្មោះ ឬកិត្តិ យស យើ ងទៅបង្ករឿងហេតុផ្សេងៗក្នុងសង្គមនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់យើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រាប់អ្នកនិពន្ធ ឆាយ សុផល ថា នេះជាកា រគ្រប់គ្រងដ៏តឹងរ៉ឹងរបស់សម្តេច និងសម្តេច ហ៊ុន សែន ប៉ុន្តែ ដោយសារមេរៀនជីវិតដ៏លំបាក នេះ កូនៗរបស់សម្តេចមិនធ្វើឱ្យសម្តេចទាំងទ្វេលំបាកនោះទេ។ គេចេះកសាង និងគ្រប់គ្រង ខ្លួនឯងបានយ៉ាងល្អ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាកូនប្រុសទី៣ របស់សម្តេច បានបង្ហើប ឱ្យដឹងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃថា វិន័យរ បស់សម្តេច ហ៊ុន សែន គឺតឹងតែងខ្លាំងណាស់ស្ទើរតែពិបាកទ្រាំ ឬហៅថាអត់ធ្មត់មិនបាន ព្រោះការអប់រំកូនចៅរបស់សម្តេច អាចមានចំណុច ឬលក្ខណៈសម្បត្តិខុសពីមេដឹកនាំ ឬឪពុ កដទៃទៀត។ នៅពេលខ្លះ សម្តេចបានកោះប្រជុំកូនៗទាំងអស់ ហើយព្រមានថា ក្នុងចំណោមកូនៗទាំងអស់ ប្រសិនបើកូនណាម្នាក់បានប្រព្រឹត្តកំហុស ដូចជាការបង្កជាការផ្ទុះអាវុធ រហូតត្រូវទម្លាយភស្តុតាងជាក់ស្តែងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម នោះអ្នកដែលត្រូវចាប់ បញ្ជូនកូនៗទៅឱ្យសមត្ថកិច្ចមុនគេ គឺ សម្តេចផ្ទាល់តែម្តង។ សម្តេច មិនលើកលែងឱ្យកូនៗ ណាមួយ ដែលបានប្រព្រឹត្ត ឬមានឥរិយាបថមិនល្អ ចំពោះសង្គមធ្ងន់ធ្ងរនោះទេ។

ដោយការទទួលបាននូវការអប់រំល្អនេះហើយ ទើបលោក ហ៊ុន ម៉ាណែត បានក្លាយជាបុ គ្គល គំរូក្នុងការជួយសង្គម តាំងពីលោកត្រលប់មកពីសិក្សានៅសហរដ្ឋអាម៉េរិកឆ្នាំ១៩៩៩ ក្នុងវ័យ ២២ឆ្នាំ ព្រោះកិច្ចការជួយសង្គម ជាកិច្ចការមនុស្សធម៌ទូទៅ ដែលទាំងសម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែធ្វើ និងចង់អប់រំកូនចៅឱ្យយល់ពី ភាពចាំ បាច់នៃតម្រូវការរបស់មនុស្ស និងចេះជួយសង្គមតាមរយៈ ការចុះជួយអន្តរាគមន៍ ការផ្តល់ ស្បៀងអាហារ និងសម្ភារៈ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជាមនុស្សដ៏ស្មោះត្រង់ និងមានភក្តីភាព បំផុតចំពោះសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ បានបញ្ជាក់ថា លោកជាអ្នកដឹកនាំលោក ហ៊ុន ម៉ាណែត ឱ្យធ្វើកិច្ចការសង្គមដំបូងគេ បន្ទាប់ពីលោកត្រលប់ពីការសិក្សាមកដល់កម្ពុជាវិញ។ កិច្ចការមនុស្សធម៌ និងសង្គមដែលលោក ម៉ាណែត បានចុះជួយជាមួយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដំបូងគេ គឺការចុះសួរសុខទុក្ខ ចែកអំណោយដល់ប្រជាជន និងប្រគេនម៉ាស៊ីន ភ្លើងដល់ព្រះសង្ឃនៅស្រុកកៀនស្វាយ និងស្រុកកណ្តាលស្ទឹង។ ប៉ុន្តែ សម្រាប់បច្ចុប្បន្ន តាម តម្រូវការចាំបាច់របស់ប្រជាជន និងសហគមន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចុះជួយ ដោយមិនគិតពីការនឿយហត់ និងបានផ្តល់នូវអណ្តូងទឹក មន្ទីរពេទ្យ សាលារៀន និងគ្រឿង ឧបភោគ បរិភោគជាច្រើនសន្ធឹកសន្ធាប់រាប់មិនអស់ថែមទៀត៕ ដោយ៖ គង់ សេដ្ឋាមុនី