ករណីឧកញ៉ា ឡេង ចាន់ណា! ប្រជាពលរដ្ឋរងគ្រោះ ប្តឹង ៤ សំណុំរឿងទៅតុលាការខេត្តសៀមរាប  

សៀមរាប៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់ជា ជនរងគ្រោះនៃអំពើចបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក បាន នាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយស្រែកទាមទារឱ្យ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឡេង ចាន់ណា ដោយសារថា ពួកគាត់បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត សៀមរាបរួចហើយ ប៉ុន្តែ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបពុំបានរកដំណោះស្រាយ ជូនពួកគាត់ឡើយ។

ករណីខាងលើនេះ អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្សពួកមកអយ្យការអមសាលាដំបូងខេត្ត សៀមរាបចំនួន ០៤  សំណុំរឿង រួមមាន សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ នោះសាលាដំបូងខេត្តសៀមរាបនឹងចាត់ការភ្លាម ដោយផ្អែកតាមភស្តុតាងក្នុងសំណុំរឿង និងតាមនីតិវិធីច្បាប់។ ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ឈ្មោះ ឡេង ចាន់ណា និងបក្សពួក សាលាដំបូងខេត្តសៀមរាបបានទទួលចាត់ការសំណុំរឿងអង្គសេចក្តី ចំនួន ០៤ (បួន) សំណុំរឿង រួមមាន សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣, សំណុំ រឿងលេខ ៥០៧ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣, សំណុំរឿងលេខ ៥០៨ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ចំនួន ០១ (មួយ) សំណុំរឿង គឺសំណុំរឿងលេខ ១៧ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូង ២០២៣, និងសំណុំរឿងលេខ ៧២ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះសំណុំរឿងរក្សាការពារមាន ខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្តោះអាសន្នជូនម្ចាស់បំណុលរួចហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់ សាលាដំបូងខេត្ត សៀមរាបកំពុងតែធ្វើចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជុំវិញបញ្ហានេះ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។

ការចេញមុខបំភ្លឺពីក្រុមអ្នកនាំពាក្យខាងលើនេះ ធ្វើឡើងបន្ទាប់ពីឃើញ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា៕