លោក កើត រិទ្ធដឹកនាំចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ៥៥ រូបធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ៥៥ រូប ដែលជាអតីតសិស្សចៅក្រមជំនាន់ទី ១០ ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនាប្រាសាទទេវាវិនិច្ឆ័យមុននឹងចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ចេញទៅបំពេញការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស៕