ភ្នំពេញ៖ គណ:មេធាវីកម្ពុជាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសចាត់វិធានការណ៍ផ្លូវច្បាប់លេីលោក តាំង សំណាង ដោយប្តឹងបុគ្គលរូបនេះទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់។ ក្រោយការប្រកាសនេះ លោកបានធ្វេីការបំភ្លឺនឹងបានសុំអភ័យទោសពី ប្រធានគណ:មេធាវី ចំពោះការធ្វើឱ្យមានការភាន់ ច្រលំអំពីការបម្រើសេវារបស់ក្រុមហ៊ុនលោកចំពោះសាធារណៈជន។
ក្នុងលិខិតបំភ្លឺចុះថ្ងៃទី២៩ កញ្ញា លោក តាំង សំណាង បានលេីកឡេីងថា លោកមិនមែនជាមេធាវី ហើយលោកក៏មិន បានលួចប្រកបវិជ្ជាជីវៈមេធាវីនោះដែរ សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនលោកដែលបានចុះបញ្ជីគឺសេវាបកប្រែភាសា (គ្រប់ ភាសា)។
រីឯសមកម្មភាពបន្ទាប់បន្សំដែលបានដាក់ថាសេវាពិគ្រោះយោបល់ (ផ្នែកអាជីវកម្ម និងច្បាប់មេធាវី) នោះគឺដោយសារលោកមិនបានដឹងអំពីការមិនអនុញ្ញាតឲ្យបុគ្គលទូទៅបើបម្រើសេវាច្បាប់នោះទេ។ នេះបេីយោងតាមលិខិតបំភ្លឺដដែលនេះ។
លោក បន្តថា លោកពិតជាមិនបានដឹងអំពីលក្ខខណ្ឌ ឬការហាមឃាត់មិនឲ្យដាក់សកម្មភាពបម្រើ សេវា ច្បាប់ចំពោះបុគ្គលឯកជនទូទៅពិតមែន ហើយលោកក៏មិនបានប្រកប និងប្រកាសថាលោកជាមេធាវីនោះដែរ ប្រសិនបើលោកបានដឹង មុនថាមានការហាមឃាត់នោះ លោកនឹងមិនដាក់សកម្មភាពនៅក្នុងសកម្មភាពបន្ទាប់បន្សំរបស់ក្រុមហ៊ុនខ្ញុំបែបនោះទេ។
“ពេលនេះ ខ្ញុំបាទបានដឹង និងយល់ច្បាស់ហើយ ដូច្នេះខ្ញុំបាទសូមការអភ័យទោសពី ឯកឧត្តមប្រធាន ចំពោះការធ្វើឱ្យមានការភាន់ ច្រលំអំពីការបម្រើសេវារបស់ក្រុមហ៊ុនខ្ញុំចំពោះសាធារណៈជន។ ខ្ញុំបាទសូមសន្យា និងធានាចំពោះមុខ ឯកឧត្ដមប្រធាន ថា ខ្ញុំបាទនឹងប្ដូរការចុះបញ្ជី និងលប់ការលើកស្លាក ឬខិតប័ណ្ណផ្សាយទាំងឡាយណាដែលបានបង្ហាញថា ក្រុមហ៊ុនខ្ញុំបាទមាន ប្រើសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ឬពាក់ព័ន្ធជាមួយច្បាប់ទាំងអស់ចាប់តាំងពីពេលនេះតទៅ”។ នេះបេីតាមការបញ្ជាក់របស់លោក៕