លោក កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី១៧ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោក  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១៧ របស់ក្រុមការងារបច្ចេកទេស ដោយបន្តការពិនិត្យ និងពិភាក្សាលើគំរូសៀវភៅមេរៀនស្តីពី “ការលែងលះ” ដែលមានមាតិកាសំខាន់ចំនួន ៧ ដូចខាងក្រោម៖
(១)-គោលបំណងនៃសៀវភៅមេរៀន
(២)-តួនាទីនៃប្លង់មេរៀន (Course Outline)
(៣)-តើគួរបញ្ចូលចំណុចអ្វីខ្លះទៅក្នុងគម្រោងមេរៀន?
(៤)-ចំណុចដែលគួរពិចារណានៅពេលតាក់តែងគម្រោងមេរៀន
(៥)-ការរៀបចំករណីសិក្សា
(៦)-ការតាក់តែងសំនួរស្រាវជ្រាវ
(៧)-ការស្វែងរក និងជ្រើសរើសឯកសារទម្រង់គំរូ៕