ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រៃនៃនាយកដ្ឋានដោះស្រាយវិាវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ ដែលមានការចូលរួមពី លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការ, លោក មាស សុកែវ អនុរដ្ឋលេខាធិការ និងលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីធ្វើការណែនាំអំពីរបៀបរបបការងារ កម្មវិធីអាទិភាពរបស់ក្រសួងលើការងារដោះស្រាយវិាវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងក៏ដូចជាការណែនាំដល់មន្ត្រីទាំងអស់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្ម ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ៕