ACU បើកវគ្គបណ្តុះបណ្តាល «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ » ជូនបេក្ខជន ចំនួន ៣០០នាក់

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣បើកវគ្គបណ្តុះបណ្តាលថ្ងៃទី១ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ » ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ សិក្សាដោយផ្ទាល់ចំនួន ៣០០នាក់ (រួមទាំងព្រះសង្ឈ) ក្រោមអធិបតីភាពរបស់ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី  ប្រធាន អ.ប.ព. ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពី ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្តីបច្ចេកទេស ក្នុងការប្រើប្រាស់ កុំព្យូទ័រ សម្រាប់កិច្ចការរដ្ឋបាល ជូនដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ អ.ប.ព. ឆ្នាំ២០២៣  និងសាធារណជនដែលចង់ស្វែងសិក្សាបន្ថែម ។

វគ្គបណ្ដុះបណ្ដាលនេះទទួលបានការធ្វើបទឧទ្ទេសនាមពី លោកឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. លោក អ៊ឹម ឧត្តម និងលោកស្រី អ៊ូ ស៊ីថា ឧបការី នៃអ.ប.ព. ៕