២៧នាក់ស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅភាគនិរតីប្រទេសចិន

ប៉េកាំង៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ឡានក្រុងដឹកមនុស្សរាប់សិបនាក់ទៅកាន់កន្លែងធ្វើចត្តាឡីស័កកូវីដ១៩ ទៅកាន់ខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន បានក្រឡាប់ចូលជ្រោះកាលពីព្រឹកថ្ងៃអាទិត្យ។ គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្ស 27 នាក់ស្លាប់ និង 20 នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីអ៊ីនអ៊ីននៅថ្ងៃទី១៩ កញ្ញានេះ។

បើតាមលោក Lin Gang អភិបាលរងក្រុង Guiyang បានឱ្យដឹងថា រថយន្តក្រុងបានដឹកអ្នកស្រុកចំនួន 45 នាក់ពីទីរួមខេត្ត Guiyang ទៅកាន់ស្រុក Libo ដែលជាទីប្រជុំជនដាច់ស្រយាល និងជាតំបន់ភ្នំ មានចំងាយ 155 ម៉ាយ ដើម្បីយកទៅធ្វើចត្តាឡីស័កកូវីដ១៩។ លោក ថា រថយន្តក្រុងបានចាកចេញពីទីក្រុង Guiyang នៅម៉ោង 12:10 ព្រឹក (ម៉ោង 12:10 យប់ថ្ងៃសៅរ៍ ) ហើយបានក្រឡាប់នៅលើផ្លូវល្បឿនលឿននៅម៉ោង 2:40 ព្រឹក។

លោក បន្តថា មូលហេតុនៃគ្រោះថ្នាក់រថយន្តខាងលើនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ ដោយ៖ វង្ស សំណាង