ធនាគារធំៗចំនួន ០៥ នៅកម្ពុជា សម្រេចចិត្ដបោះទុនវិនិយោគរួមគ្នា ចំនួន២៣លានដុល្លារអាម៉េរិក លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល

ភ្នំពេញ៖ ធនាគារធំៗចំនួន ០៥ នៅកម្ពុជា សម្រេចចិត្ដបោះទុនវិនិយោគរួមគ្នាចំនួន ២៣ លាន ដុល្លារអាម៉េរិក លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល។

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅទីក្រុងកោះពេជ្រ មានរៀបចំពិធីចុះ ហត្ថលេខា រវាងក្រុមហ៊ុន Overseas Cambodian InvestmentCorporation(OCIC),Cambodia Airport InvestmentCo,Ltd.(CAIC) និងធនាគារធំៗចំនួន០៥ នៅកម្ពុជារួមមាន៖ ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB ជាបុត្រសម្ព័ន្ធ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីនេះ មានការចូលរួមពី លោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment(CAIC) និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុនOCIC។

ធនាគារទាំង៥ បានធ្វើការវិនិយោគនូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាម៉េរិក។ ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៤០ភាគរយ ដែលបាន ចំណាយទឹកប្រាក់សរុប ៥២៤ លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគ រួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

លោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambo dia Airport Investment(CAIC) បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន OCIC គឺជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំ និងមានឥទ្ធិពលមួយ ហើយក៏ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុង ការអភិវឌ្ឍលើវិស័យអចលនទ្រព្យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងរោង ចក្រផលិតកម្មកញ្ចក់ជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋាន អន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។

ធនាគារ តៃវ៉ាន់ទាំង ៥ រួមមាន៖ ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB) បានធ្វើការវិនិយោគលើ សញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាម៉េរិក។ ការវិនិយោគនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ធនាគារ តៃវ៉ាន់ ក្នុងការធ្វើមូលដ្ឋានីយកម្ម និងប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការ បង្ហាញពីការឆ្លើយតបយ៉ាងសកម្ម ក៏ដូចជាការគាំទ្រយ៉ាងមុតមាំ ចំពោះគម្រោងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។ ប្រជាជនក្នុងស្រុក ក៏ដូចជាវិនិយោគិនតៃវ៉ាន់ បានចូលរួម យ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាព ដែលជាព្រឹតិ្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងរយៈពេល ២៤ឆ្នាំ នៃការអភិវឌ្ឍ វិស័យធនាគារតៃវ៉ាន់នៅកម្ពុជា។

ធនាគារតៃវ៉ាន់ទី១ គឺធនាគារ First Commercial Bank បានចូលមកក្នុងប្រទេសកម្ពុជា នាពាក់កណ្តាលខែវិច្ឆិកាឆ្នាំ១៩៩៨ ហើយបានក្លាយជាធនាគារតៃវ៉ាន់តែមួយគត់ នាពេល នោះ។ ជាបន្តបន្ទាប់ធនាគារ Mega Internati onal Commercial Bank បានបង្កើតសាខា នៅទីក្រុងភ្នំពេញនាឆ្នាំ២០១១។

ធនាគារ Cathay United Bank បានទិញយកអតីតធនាគារ Singaporean Bank (SBC Bank) នាឆ្នាំ២០១២ រីឯធនាគារ Taiwan Cooperative Bank ក៏បានបង្កើតសាខានៅទីក្រុង ភ្នំពេញនាឆ្នាំ២០១៣ ហើយក្នុងឆ្នាំដដែលធនាគារ E. Sun Bank ក៏បានទិញយកធនាគារ United Commercial Bank of Cambodia (UCB).នោះដែរ ៕ ដោយ៖ គង់ សេដ្ឋាមុនី