សៀមរាប៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងក្រុមហ៊ុន BFLABS Inc., VERYWORDS Inc., GreeGo Inc. នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Jih Yuk នាយកក្រុមហ៊ុនBFLABS ចុះហត្ថលេខាលើលិខិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោង K-City Network។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Kim Jih Yuk នាយកក្រុមហ៊ុនBFLABS ថ្លែងថា គោលបំណងក្នុងការអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ ដោយមានការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។
លោក បន្ថែមថា គម្រោងនេះ ក៏បានអនុវត្តនៅខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ ជាតំបន់ទេសចរណ៍ដែលមានសក្តានុពលដូចជាខេត្តសៀមរាបផងដែរ។
លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រតិភូដែលឆ្លៀតពេលដ៏មានតម្លៃដេីម្បីចូលរួមជួបសម្តែងកាតគួរសម ដេីម្បីពិភាក្សាការងារអំពីសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនេះ។
លោក ក៏បានឯកភាពគ្នាបង្កើតនូវលិខិតផ្តួចផ្តើមមួយ ក្នុងគោលបំណងដើម្បីអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនៅខេត្តសៀមរាប ដេីម្បីកាត់បន្ថយនូវការបំពុលបរិស្ថាន៕