ភ្នំពេញ៖ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិកក្នុងការបង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជារួមមាន គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។
ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ផ្សារ ពី១៤ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។
នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន AEON Mall នៅកម្ពុជា លោក TSUBOYA MASAYUKI ដែលជានាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លនេះ បាន ជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើសំណើសុំអនុសាសន៍ណែនាំពី លោកឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា៕