ភ្នំពេញ៖ លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានលើកឡើងថា ក្រុមហ៊ុន គ្រោងបញ្ចប់ការសាងសង់ចំណតស្ថានីយថ្មី នៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅ ឆ្នាំ២០២៦ ខាងមុខ។
លោក Emmanuel MENANTEAU បានលើកឡើងបែបនេះនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគ្រាដែលលោក ចូលជួបពិភាក្សាការងារ ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ លោក Emmanuel MENANTEAU បានជំរាបជូន លោក ឧបនាយករដ្ឋមន្ត្រី អំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី(New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។
លោក Emmanuel MENANTEAU បន្តថា ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះអាកាសយានដ្ឋានចំនួន៣ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy។
ក្រុមហ៊ុន Cambodia Airports ជា សាខា មួយ របស់ ក្រុមហ៊ុន VINCI Airports ដែល ស្ថិត ក្នុងចំណោម ក្រុម ហ៊ុន ធំៗ លំដាប់ ពិភពលោក ចំនួន៥នៅក្នុង វិស័យ អាកាសយាន ដ្ឋាន។ ជា ក្រុមហ៊ុន លំដាប់ សាកល មាន សាខា ច្រើន ក្រុមហ៊ុន VINCI Airports គ្រប់គ្រង ការ អភិវឌ្ឍ និង ប្រតិបត្តិ ការ អាកាសយាន ដ្ឋាន ចំនួន៤៤នៅ ប្រទេស បារាំង ព័រ ទុយ ហ្កាល់ (រួម ទាំង មជ្ឈមណ្ឌល អាកាសយាន ដ្ឋាន ក្នុង ទីក្រុង លី សបោន ផង ដែរ ) ចក្រភព អង់គ្លេស ស៊ុយអែត កម្ពុជា ជប៉ុន សាធារណរដ្ឋ ដូ មី និក កូស្តារីកា ឈីលី និង ប្រេស៊ីល។
ក្រុមហ៊ុន VINCI Airports បម្រើសេវា ឱ្យ ក្រុមហ៊ុន អាកាសចរណ៍ ជាង២៥០ក្រុមហ៊ុន ហើយ បណ្តាញ អាកាសយាន ដ្ឋាន របស់ ខ្លួន ចាត់ចែង ការ ឆ្លងកាត់ របស់ អ្នកដំណើរ បាន ចំនួន១៨០លាន នាក់ ក្នុង ឆ្នាំ២០១៧។
ជាមួយនឹង វត្តមាន ធ្វើ ប្រតិបត្តិ ការ អស់ ជាង២០ឆ្នាំ នៅក្នុង ប្រទេស កម្ពុជា និង ការ វិនិយោគ មានតម្លៃ ទឹកប្រាក់៥០០លាន ដុល្លារ អាមេរិក កន្លងមក បច្ចុប្បន្ន នេះ ក្រុមហ៊ុន VINCI Airports បានប្រតិបត្តិ ការគ្រប់គ្រង អាកាសយាន ដ្ឋាន នៅ ភ្នំពេញ សៀមរាប និង ក្រុង ព្រះសីហនុ។ ការ ប្តេជ្ញា ចិត្ត ផ្នែក ហិរញ្ញវត្ថុ និង កិច្ច សហប្រតិបត្តិ ការ យ៉ាងសកម្ម ជាមួយ ដៃគូ ពាក់ព័ន្ធ ក្នុង ស្រុក តាមរយៈ សកម្មភាព នានា ដូចជា ការ គាំទ្រ ដល់ ការ សិប្បកម្ម ខ្មែរ ជាដើម បាន រួម វិភាគទាន ដល់ ការ ធ្វើ ឱ្យ ចរាចរណ៍ អ្នកដំណើរ ឆ្លងកាត់ អាកាសយាន ដ្ឋាន ភ្នំពេញ និង សៀមរាប មាន ចំនួន កើន ទ្វេដង និង លើកកម្ពស់ ឧស្សាហកម្ម ទេសចរណ៍ កម្ពុជា ទៀតផង។
តាមរយៈ ជំនាញ ជា អ្នកធ្វើ សមាហរណកម្ម គ្រប់ជ្រុងជ្រោយ និង ស្មារតី វិជ្ជាជីវៈ នៃ និយោជិត របស់ ខ្លួន ចំនួន១២០០០នាក់ ក្រុមហ៊ុន VINCI Airports ធ្វើការ អភិវឌ្ឍ ផ្ដល់ ហិរញ្ញប្បទាន សាងសង់ និង ធ្វើ ប្រតិបត្តិ ការ អាកាសយាន ដ្ឋាន ជាច្រើន ដោយ ប្រើ ឧត្តមភាព នៃ សមត្ថភាព វិនិយោគ បណ្តាញ អន្តរជាតិ និង ចំណេះធ្វើ របស់ ខ្លួន ដើម្បី បង្កើន ឲ្យបាន អតិបរមា នូវ ការគ្រប់គ្រង និង ដំណើរការ ហេដ្ឋារចនាសម្ព័ន្ធ របស់ អាកាសយាន ដ្ឋាន ធ្វើការ ពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និង សាង សង់ ថ្មី ៗបន្ថែម ជានិច្ច។ ក្នុង ឆ្នាំ២០១៧ ចំណូល ប្រចាំឆ្នាំ របស់ ក្រុមហ៊ុន ពី ប្រតិបត្តិ ការគ្រប់គ្រង អាកាសយាន ដ្ឋាន ទាំងអស់ មាន រហូតដល់ ទៅ ៣,២ប៊ី លាន អឺ រ៉ូ ក្នុង នោះ ចំណូល ប្រមូល ផ្តុំ មូល មាន ចំនួន ១,៤ប៊ី លាន អឺ រ៉ូ៕