សៀមរាប៖ គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរមានចំនួនជិត ៧០ម៉ឺននាក់ កើនឡើងជាង ២១០ ភាគរយ និងទទួលបានថវិកាពីការលក់សំបុត្រជាង៣២លានដុល្លារ កើនឡើងជាង ២៦១ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៣។
របាយការណ៍ បានបញ្ជាក់ថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិ ចំនួន៩,៧៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ៤,៦៦៤,៤១២ដុល្លារ។
ដោយឡែក សម្រាប់រយៈពេល១១ខែឆ្នាំ២០២៣នេះ«មានអ្នកទេសចរអន្តរជាតិ ចំនួន៦៩,៩ ៩៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ បានកើនឡើងជាង២១០ភាគរយ ដោយទទួលចំណូលថវិកា៣២,៥៤៦,៨៤៧ដុល្លា កើនឡើងជាង២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក»៕