ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន៦២៨នាក់ (ស្រីចំនួន៣៣៥នាក់) ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីព្រឹកមិញ ថ្ងៃទី២២វិច្ឆិកា២០២៣ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
សូមបញ្ជាក់ថា នាវានេះនឹងចាកចេញពីកម្ពុជាវិញ នៅល្ងាចថ្ងៃដដែល៕