ក្រុមហ៊ុន E-Mart Inc របស់កូរ៉េខាងត្បូង ដែលបង្កើតផ្សារទំនើបឈានជើងចូលទីផ្សារកម្ពុជា

កូរ៉េ៖ ក្រុមហ៊ុន E-Mart Inc ដែលជាក្រុមហ៊ុន របស់កូរ៉េខាងត្បូង បានកំណត់ពេលសម្ពោធសម្ពោធដាក់ ឱ្យដំណើការផ្សារទំនើប របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២៤ ស្របពេលដែលខ្លួន កំពុងមានគោលបំណងពង្រីកទីផ្សារនៅក្រៅប្រទេសជាពិសេស មកតំបន់អាស៊ីអាគ្នេយ៍។

សារព័ត៌មាន kedglobal.com របស់កូរ៉េខាងត្បូង បានចុះផ្សាយថា ក្រុមហ៊ុន E-Mart24 Inc ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ កាល ពី ថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៣ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់អាជីវកម្មកម្ពុជា ជាមួយក្រុមហ៊ុន Saisons Brother Holding Co. និង ក្រុមហ៊ុន Hanlim Architecture Group Co របស់ប្រទេសកូរ៉េខាងត្បូង។

សារព័ត៌មាននេះបន្តថា ក្រុមហ៊ុនប្រតិបត្តិការហាងលក់ទំនិញលំដាប់លេខ៤ នៅកូរ៉េខាងត្បូង គ្រោងនឹងបើកសាខា ដំបូងរបស់ខ្លួន នៅភ្នំពេញ នៅពាក់ កណ្ដាលឆ្នាំ២០២៤ បន្ទាប់ពីបានចងភ្ជាប់ ជាមួយក្រុមហ៊ុនរួមទុនមួយ ឈ្មោះ E-Mart24 Cambodia ដែលមានតំណាង លោក សាយ សុគង់ និង លោក Hanlim។

ផ្សារទំនើបកំពូលរបស់កូរ៉េខាងត្បូង E-Mart មានគោលបំណង បង្កើនបន្តិចម្តងៗ នូវចំនួន ហាងលក់ទំនិញ កម្ពុជាដល់ទៅ ១០០ ក្នុង រយៈពេល ៥ឆ្នាំ អាស្រ័យទៅតាមលក្ខខណ្ឌទីផ្សារ។

មន្ត្រី E-Mart24 ម្នាក់ នៅទីក្រុងសេអ៊ូល បាននិយាយថា៖ «យើងនឹងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយអាជីវកម្ម នៅកម្ពុជា ឱ្យបានជោគជ័យ ខណៈ កំពុងពិចារណាដាក់ទិសដៅទៅកាន់ប្រទេសដទៃទៀត»។

ហាងលក់ទំនិញលក្ខណៈផ្សារទំនើបតូចៗ របស់កូរ៉េ ខាងត្បូងកំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់កំណើនថ្មី ដោយសារទីផ្សារ ក្នុងស្រុកទំនងជាមិនមានភាពល្អប្រសើរ ដោយសារតែចំនួនប្រជាជនធ្លាក់ ចុះបានធ្វើឱ្យមានកំណើតទាប៕