គោលការណ៍​សេដ្ឋកិច្ច និង​ភាពក្រីក្រ​

ផ្ទុយ​ពី​អ្វី​ ដែល​យើង​ធ្លាប់​ដឹង សេដ្ឋកិច្ច​មិនមែន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​លុយ​តែប៉ុណ្ណោះ​ទេ តាម​ពិត​ទៅ​ផ្នែក​ភាគច្រើន​នៃ​សេដ្ឋកិច្ច មានការ​ជាប់​ទាក់ទង​ទៅ​នឹង​ឥរិយាបថ ​ឬ​របៀប​ដែល​មនុស្ស​ធ្វើការ​សម្រេចចិត្ត​និង​ជ្រើសរើស​។ តាំងពី​សម័យ​របស់​លោក អាដាម ស្ម៊ី​ត​( Adam Smith) ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បិតា​នៃ​គោលការណ៍​សេដ្ឋកិច្ច ក៏​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ជាច្រើន​អំពី​ភាពក្រីក្រ​នេះដែរ​។ ប្រសិនបើ​ពិភពលោក​ត្រូវការ​ការរីកចម្រើន​ជា​វិជ្ជមាន ការស្វែងយល់​ពី​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច និង​ភាពក្រីក្រ នៅតែ​ជា​រឿង​សំខាន់​។

តើ​អ្វី​បណ្តាលឱ្យមាន​ភាពក្រីក្រ​?

ទស្សនៈ​ឬ​គំនិត​អំពី​សេដ្ឋកិច្ច​និង​ភាពក្រីក្រ​ពិតជា​មាន​ច្រើន ទោះជា​យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ច​ជាច្រើន​យល់ស្រប​ថា ហេតុផល​មួយចំនួន​នៃ​ភាពក្រីក្រ​ពិតជា​ហួស​ពី​ការគ្រប់គ្រង​របស់​បុគ្គល​។ទស្សនៈ​បុរាណ​អំពី​សេដ្ឋកិច្ច​៖ បញ្ហា​សង្គម​ និង​រឿង​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ អាច​នឹង​ធ្វើឱ្យ​ប្រាក់ចំណូល​ទាប និង​ភាគរយ​នៃ​កំណើន​ហិរញ្ញវត្ថុ​ក៏​ទាប​ដែរ។

ឧទាហរណ៍ គ្រួសារ​ថ្មី​ ដែលមាន​កូន​ និង​គ្មាន​ជំនួយ​លើ​ការថែទាំ​គ្រប់គ្រាន់ ​នឹង​ពិបាកធ្វើ​ការងារ​ពេញ​ម៉ោងជាង​អ្នក​ដែល​មិនទាន់​មានកូន​។ ទន្ទឹមនឹងនោះ អ្នក​ ដែល​កើត​ក្នុង​បរិយាកាស​ ដែល​មិន​ងាយស្រួល​ទទួលបាន​ការ​អប់រំ នឹង​ពិបាក​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​នៅពេល​ក្រោយ​។ សុខភាព​មិនល្អ ការរើសអើង ការ​បរាជ័យ​ក្នុង​ទីផ្សារ និង​ឧទាហរណ៍​ផ្សេងទៀត ​ដែល​អាច​រួមចំណែក​ដល់​ភាពក្រីក្រ​។​

វិស័យ​សេដ្ឋកិច្ច​ទំនើប​ជឿ​ថា ​៖ ភាព​ក្រីក្រ​អាច​មាន​ការ​ផ្សារភ្ជាប់​ទៅនឹង​រដ្ឋាភិបាល ប្រសិនបើ​រដ្ឋាភិបាល​របស់​ប្រទេស​មួយ​បរាជ័យ​លើ​ចំណាត់ការ​នៃ​កំណើនសេដ្ឋកិច្ច​តាមរយៈ​គោលនយោបាយ​ហិរញ្ញវត្ថុ ឬ​រូបិយវត្ថុ ឬ​ប្រទេស​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​វិស័យ​នានា ដូចជា​វិស័យ​អប់រំ​ជាដើម​នោះ​ប្រជាជន​របស់​ប្រទេស​នោះ​នឹង​ទទួលរង​នូវ​ភាព​ឥតការងារ​ធ្វើ​ហើយ​កង្វះ​ការ​ចរាចរណ៍​ហិរញ្ញវត្ថុ​។​

តើ​យើង​គួរ​ធ្វើ​អ្វី​?

ធម្មជាតិ​នៃ​សេដ្ឋកិច្ច និង​ភាពក្រីក្រ ពិបាក​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​ដោយ​ផ្ទាល់​ណាស់​។ ទោះយ៉ាងណា​ក៏ដោយ មាន​កិច្ចការ​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​អាចធ្វើ​បាន ដើម្បី​កាត់បន្ថយ​អត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ខ្លួន ដោយ​ប្រើ​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច និង​ភាពក្រីក្រ ដោយ​ផ្តោតលើ​កំណើនសេដ្ឋកិច្ច​។ ផលិតផល​ក្នុងស្រុក​សរុប ផសស (GDP) របស់​ប្រទេសមួយ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ភាព​អត់​ការងារ​ធ្វើ​នៅក្នុង​ទំនាក់ទំនង​ដែល​កំណត់ដោយ​ច្បាប់​របស់​អូ​គុណ (Okun’s Law) ដែល​ចែងថា​ការកើនឡើង​នៃ​ទិន្នផល​របស់​ប្រទេសមួយ​នឹងធ្វើ​ឱ្យ​ភាពឥតការងារ​មានការ​ធ្លាក់ចុះ​។​

រដ្ឋាភិបាល​ក៏​អាច​ផ្តោតលើ​ការបង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ការកសាង​ធនធានមនុស្ស​តាមរយៈ​ការអប់រំ ការបណ្តុះបណ្តាល​ការងារ ប្រាក់កម្ចី ជំនួយឥតសំណង កសាង​ភាព​ស្ទាត់ជំនាញ និង​លក្ខណៈ​ការងារ​ដែល​អាចឱ្យ​ប្រជាជន​ក្រីក្រ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។​

សេដ្ឋវិទូ​ភាគច្រើន​ចាត់ទុកថា​ព័ត៌មាន​ពិត​គឺជា​ទំនិញ​/​សេវា​សាធារណៈ ក៏មាន​សារៈសំខាន់​មិនគួរ​ឱ្យ​ជឿ​ផងដែរ​។ មនុស្ស​ជាច្រើន​មិន​អាច​ចូល​មើល​កម្មវិធី​ឱកាស​ការងារ​ព្រោះតែ​ពួកគេ​មិន​ដឹង​នូវ​ព័ត៌មាន និង​ធ្វើការ​សម្រេច​ចិត្ត​ដទៃ​ទៀត​។ ក្នុង​កិច្ចការ​នេះ មិនមែន​រដ្ឋាភិបាល​មាន​មធ្យោបាយ​ដើម្បី​សម្រេច​ទាំងអស់​នោះ​ទេ ហើយ​អាច​នឹង​ត្រូវការ​ជំនួយ​ពី​ប្រទេស​នានា​។​

តើ​នឹង​មាន​ភាព​ក្រីក្រ​ជានិច្ច​ទេ​?

ភាពក្រីក្រ​នៅលើ​ពិភពលោក​មាន​ពីរ​ប្រភេទ​៖ មាន​ទំនាក់ទំទង និង​ភាព​ដាច់ខាត​។​ ប្រជាជន​ដែលមាន​ជីវភាព​ក្រីក្រ​ប្រាក់ចំណូល​ជា​មធ្យម​សម្រាប់​មនុស្សម្នា​ក់​មាន​ភា​គ​រយ​ជាក់លាក់ ហើយ​នៅក្នុង​ប្រទេស​ខ្លួន​មាន​មូលនិធិ​ច្រើន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​។​

អ្នក​ដែល​ស្ថិតក្នុង​ភាពក្រីក្រ​ដាច់ខាត ឬ​ខ្លាំង​បំផុត​រស់នៅ​ក្រោម ១.៩០ ដុល្លារ​ក្នុង​មួយថ្ងៃ​។ ប្រជាជន​ទាំងនេះ​មិន​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ក្នុង​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព​ទេ ដូច្នេះ​ហើយ​បាន​ទទួល​រង​នូវ​សុខភាព និង​ជីវភាព​ក្រីក្រ​។​

នៅ​ឆ្នាំ ២០០០ សមាជិក​នៃ​អង្គការសហប្រជាជាតិ​បានកំណត់​គោលដៅ​កាត់បន្ថយ​អត្រា​ភាព​ក្រីក្រ​ដាច់ខាត​ត្រឹម​ពាក់​កណ្តាល​នៅ​ឆ្នាំ ២០១៥​។ នៅ​ឆ្នាំ ២០១០ សមាមាត្រ​នៃ​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​ត្រូវ​បាន​កាត់បន្ថយ​ពី ៤៣​ភាគរយ​ទៅ ២១​ភាគរយ​។​

បាន​បកប្រែ​និង​កែសម្រួល​ចេញពី Combatting poverty: a social, moral & economic imperative | Robert E. Rubin | TEDxPennsylvaniaAvenue