ARDB ចុះ MOU ជាមួយអង្គភាព Haikou ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត “រវាងស្ថាប័នទាំងពីរ។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង លោកបណ្ឌិត Guo Gang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ។

បើតាម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម៕ ដោយ៖ ពុទ្ធិពល