ក្រសួងអបរំហាមដាច់ខាតលេងល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរក្នុងអំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមសាលារៀន

ក្រសួងអបរំ យុវជន និងកីឡា នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ នេះ ពានសេចក្តីណែនាំ ស្តីពីការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន ក្រោយពេលកន្លងមកក្រសួង បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យម សិក្សាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ។

បើតាមក្រសួងអបរំ យុវជន និងកីឡា  ល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាប ម្សៅ ។ល។ ទៅលើគ្នាទៅវិញទៅមកដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។

ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាគឺ ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅខាងក្រោម៖