ក្រសួងមហាផ្ទៃណែនាំដល់រាជធានីខេត្តត្រូវរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ដើម្បីចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស ព្រមជាមួយនឹង ការធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងអំឡុងពេល នៃការប្រារព្ធពិធីបុណ្យដ៏មានអត្ថន័យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ចំនួន​៥ចំនុច ដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖