កូរ៉េចូលរួមអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត រយៈពេល៣ឆ្នាំ

ទីក្រុងសេអ៊ូល៖ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា  ចុះ អនុស្សរណៈយោគយល់គ្នា ដោយ ផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។

ពិធីចុះហត្ថលេខាត្រូវបានធ្វើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រវាង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ។

ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការណ៍នេះ ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕