ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប រកឃើញថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ…
Category: នយោបាយ
នយោបាយ
ពាក់ព័ន្ធការបោះឆ្នោតព្រឹទ្ធសភា៖ ក្រសួងមហាផ្ទៃអំពាវកុំឱ្យបក្សនយោបាយកុំធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ កុម្ភៈ នេះបានចេញមុខអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត។ ក្រសួង ថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។…
ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការចេញមុខប្រឆាំងរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និង បន្ទាប់ពី រយៈពេលប៉ុន្មានថ្ងៃនេះ…
គ.ជ.ប ព្រមាន គណបក្សដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានគណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រហែលជាអាចសំដៅទៅគណបក្សភ្លើងទៀនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ដែលជាអង្គបោះឆ្នោ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ សេចក្តីថ្លែងការណ៍របស់គ.ជ.ប ដែលចុះហត្ថលេខា ដោយ…
លោក ស៊ុន ចាន់ថុល៖ កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ចាស្ទីន ខេវិន…
សម្តេច ហ៊ុន ម៉ាណែត៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ។…
ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ចាប់ផ្តើមដំណើការជាផ្លូវការនៅថ្ងៃនេះ
សៀមរាប៖ ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប បានចាប់ផ្តើមដំណើរការ ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត ខេត្តសៀមរាប និងលោកស្រី Ping Kithikone ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។…