ភ្នំពេញ ៖ ក្រោយមេដឹកនាំអាស៊ានអនុញ្ញាតសម្រេចជាគោលការណ៍ឱ្យម័រឡេស្តចូលជាសមាជិកអាស៊ាន ទី១១ហើយនោះ រដ្ឋាភិបាលប្រទេសនេះ ក៏បានស្នើសុំចូលឱ្យផ្តល់ឋានៈជាសមាជិកពេញសិទ្ធិ នៅក្នុងឆ្នាំ២០២៣ខាងមុខ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ទីម័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ “រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ ហើយក៏ស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិដល់ខ្លួនក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុល ប…
Category: ព័ត៌មានជាតិ
ប្រមុខការទូតរុស្ស៊ី មកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា
ភ្នំពេញ ៖ លោក ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ការអញ្ជើញមកដល់របស់រដ្ឋមន្រ្តីបរទេសរុស្ស៊ីនេះ…
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី និងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយការជួយ កៀរគរថវិកា ជួយកៀរគរអ្នកវិនិយោគ និងបច្ចេកវិទ្យា ដើម្បីជួយកម្ពុជាឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០…
ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
ភ្នំពេញ:លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ដោយ៖…
អ្នកនាំពាក្យ៖ យើងអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឱ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែគាត់មិនមក
ភ្នំពេញ៖ ជុំវិញអវត្តមានថ្នាក់ដឹកនាំមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាក្នុងនាម ប្រធានអាស៊ានបានអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឱ្យមកចូលរួមដែរ តែមីយ៉ាន់ម៉ាខ្លួនឯងទេដែលបានសម្រេចចិត្តមិនអញ្ជើញមក។ ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១១វិច្ឆិកានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ថា កៅអី និង ទង់ជាតិមីយ៉ាន់មានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន…
សម្ដេចតេជោ ៖ ចិនជាដៃគូពាណិជ្ជកម្មរបស់អាស៊ានធំជាងគេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកពីប្រទេសចិនដែលជាមិត្តដែកថែបដ៏ល្អរបស់កម្ពុជាថា គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយរបស់អាស៊ាន ខណៈកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មាន៦៦៩ពាន់លានដុល្លារ កើនឡើង២៨ភាគរយ ។ ការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន…
ប្រមុខដឹកនាំអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា
ភ្នំពេញ៖ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន បានចេញថ្លែងការណ៍រួមពីការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទ ប្រាំចំណុចថា បញ្ហានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា។ យោងតាមការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទប្រាំចំណុចបានឱ្យដឹងថា នៅក្នុងអំឡុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការអនុវត្ត…
កម្ពុជា ប្រកាសប្រឆាំងចំពោះសកម្មភាពដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ដើម្បីទាមទារ ឯករាជ្យភាពតៃវ៉ាន់
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានប្រកាសជាថ្មីប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ ទាំងឡាយណាដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។ ការប្រកាសជំហរនេះធ្វើឡើងរួមគ្នារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលនាយករដ្ឋមន្ត្រីចិន បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១…
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់កម្ពុជា
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះបាន និង កំពុងប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីភាពចាស់ទុំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ…
កម្ពុជា-វៀតណាម សន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារវៀតណាម បានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់ល្អទ្វេឡើង ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើង។ ការសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Dao…