ទីក្រុងប៊ែន៖ ប្រទេសស្វី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤បានសម្រេច ប្រគល់ចម្លាក់ព្រះពុទ្ធបដិមាអាយុកាលជាង ១០០០ឆ្នាំមួយអង្គដល់កម្ពុជាវិញ ខណៈចម្លាក់ព្រះពុទ្ធបដិមានេះ ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ…
Category: វប្បធម៌និងសង្គម
វប្បធម៌និងសង្គម
គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយត្រូវ គោរពច្បាប់នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឱ្យបេក្ខជន និង គណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០…
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ នៅចុងសប្តាហ៍នេះ
សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា…
ថ្មជាង៤០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម
សៀមរាប៖ ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។ បុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា…
ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ចំនួន៥ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក
ភ្នំពេញ៖ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា…
សត្វក្រៀល ១៣ក្បាល ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខែមករា
ស្ទឹងត្រែង៖ នៅថ្ងៃទី ៣០ ខែមករានេះ ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀលចំនួន ១៣ ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ចំនួននេះបានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនតែ ៦ ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។…
លោក អ៊ាង សុផល្លែត ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ តែត្រូវប្រើបេះដូងបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ។ នេះ ពើតាម លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែមករា ឆ្នាំ…
លោក សុខ ទូច៖ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌ និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាបាននឹងកំពុងរៀបចំនិងអភិវឌ្ឍ។ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្នុងគ្រាដែល បានដឹកនាំនិស្សិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន…
ក្រសួងអបរំចុះអនុស្សារណៈយោគយល់គ្នា ដើម្បីអនុវត្តគម្រោង “កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍“
ភ្នំពេញ៖ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌល SEAMEO STEM-ED ដើម្បីអនុវត្តគម្រោង “កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍“ ដែលជាភាសាអង់គ្លេសហៅថា “Southeast…