សម្តេចតេជោ ៖ កម្ពុជាកំពុងបបួលប្រទេសមួយចំនួនចុះហត្ថលេខាធ្វើការពាណិជ្ជកម្មសេរី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាកម្ពុជាបាននិងកំពុងបបួលបណ្តាប្រទេសផ្សេងៗទៀត ចុះហត្ថលេខាលើការធ្វើពាណិជ្ជកម្មសេរីដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជន។

ក្នុងឱកាសបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃ២៦ ធ្នូ សម្តេចតេជោលើកឡើងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនគឺចាត់ទុកជាជោគជ័យដ៏ធំសម្រាប់ការ ជំរុញការនាំចេញទីផ្សារបស់កម្ពុជាទៅកាន់ទីផ្សាររបស់ចិន ក្នុងនោះមានផ្នែកសិកម្ម ដូចជាអង្ករ និងផលិតផលដ៏ទៃទៀតដែលនឹងជំរុញទៅកាន់ទីផ្សារចិន។

សម្តេចតេជោបន្តថា កម្ពុជាក៏បានចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មទីផ្សារសេរីជាមួយកូរ៉េខាងត្បូង ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់កូរ៉េខាងត្បូងផងដែរ។

សម្តេចតេជោគូសបញ្ជាក់ថា «យើងកំពុងតែប្រមូលប្រទេសមួយចំនួនដើម្បីចុះហត្ថលេខាពាណិជ្ជកម្មសេរី ព្រោះវាផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង សម្រាប់ការផលិត ហើយមានទីផ្សារ។ បញ្ហាដែល លំបាកបច្ចុប្បន្ននេះ គឺការផលិតហើយគ្មានទីផ្សារ ដែលធ្វើឲ្យអ្នកកេងចំណេញនយោបាយ»។

ជាមួយគ្នានោះដែរ សម្តេចតេជោថា មានអ្នកន យោបាយខ្លះគ្រាន់តែសួរតម្លៃអង្ករ ឬស្រូវក្នុងមួយគីឡូក៏គេកេងចំណេញនយោបាយដែរ៕ ដោយ៖ រិន ចំរើន