លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងដើម្បីត្រៀមសម្រាប់កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីត្រៀមការចុះត្រួតពិនិត្យដល់ទីកន្លែង (On-site Visit) របស់ក្រុមការងារ ICRG-JG នាពេលខាងមុខនេះ៕ ដោយ៖ សៀងហៃ